មនុស្ស ៩នាក់ស្លាប់ ២៥នាក់រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតដោយក្រុម ISIS នៅវិហារអ៊ីស្លាមក្នុងក្រុងបាកដាដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ៩នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតភាគនិរតី ទីក្រុងបាដាដ នេះបើយោងតាមប៉ូលីស និងប្រភពពីមន្ទីរពេទ្យ។ មានមនុស្ស ២៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនេះ។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះកើតឡើងបន្ទាប់ពីពិធីអធិដ្ឋានមួយនាថ្ងៃសុក្រ ខណៈដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងឡើង។ ប្រភពប៉ូលិសបាននិយាយថាជនវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតទីពីរ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខមុនពេលដែលជននេះព្យាយាមបំផ្ទុះគ្រាប់បែក។ ទន្ទឹមនេះ ការវាយប្រហារបំផ្ទុះគ្រាប់បែកដាច់ដោយឡែកមួយផ្សេងទៀតធ្វើឡើងក្នុងស្រុក Abu Ghraib ភាគខាងលិចទីក្រុងបាដាដ នៅថ្ងៃសុក្រដដែលនេះ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស ២នាក់ និង៩នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមប្រភពសន្តិសុខ និងសុខាភិបាល។ គួរបញ្ជាក់ផងដែរថា មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

Bagdad 23-04-16