យុទ្ធជន ISIS ១៥០នាក់ស្លាប់ក្នុងយុទ្ធនាការបោសសំអាតក្នុងស្រុក Al-Karma

0

ប្រភពព័ត៌មានពី IRAQI NEWS ចេញផ្សាយថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៦

ក្រុមអ្នកដឹកនាំ al-hashed al-Shaabi ក្នុងខេត្តអានបារ (Anbar) បានប្រកាសកាលពីថ្ងៃសៅរ៍ថាសមាជិក ១៥០នាក់ដែលហៅថាក្រុម ISIS បានស្លាប់ក្នុងពេលយុទ្ធនាការប្រយុទ្ធបោសសំអាតនៅក្នុងស្រុក Al-Karma ភាគខាងកើត Fallujah។ មេបញ្ជាការកងពលតូច Karmat Fallujah លោកវីរៈសេនីយ៍ឯក Khamis Bahr Halbusi បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ទៅតាម IraqiNews.com ថា ‘‘នៅព្រឹកនេះកម្លាំងសន្តិសុខបានអនុវត្តប្រតិបត្តិការយោធាមួយដែលសំដៅលើការប្រមូលផ្តុំក្រុម ISIS ក្នុងតំបន់ Subaihat, Albu Jassim and Albu Ouda ក្នុងស្រុក Al-Karma កំពុងសម្លាប់យុទ្ធជន ISIS ១៥០នាក់រួមទាំងជនជាអារ៉ាប់ និងបរទេស’’។ លោក Halbusi បន្ថែមថា ‘‘កងកម្លាំងចម្រុះកំពុងរំកិលទៅកាន់តំបន់ដែលនៅសេសសល់ក្នុងស្រុក Al-Karma គាំទ្រដោយអាកាសចរណ៍ចម្រុះអន្តរជាតិ និងកងទ័ពអាកាសអ៊ីរ៉ាក់ក្នុងគោលបំណងបំផ្លាញបន្ទាយ ISIS និងកំពុងតែកាត់ផ្តាច់ខ្សែបណ្តាញផ្គត់ផ្គង់របស់ក្រុមនេះក្នុងតំបន់ Fullujah និង Saqlawiyah’’៕

ISIS