មនុស្ស ១២នាក់ស្លាប់ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតចំនួន ២​លើកក្នុងក្រុងបាកដាដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៦

យោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ១២នាក់ស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួសនៅក្នុងរដ្ឋធានីអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍នៅពេលដែលជនវាយប្រហារគ្រាប់បែកអត្តឃាតបានបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្ត ២កន្លែងដាច់ដោយឡែកពីគ្នា។ គ្រាប់បែកទី ១វាយប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងនៅភាគខាងជើងទីក្រុងដែលបានសម្លាប់មនុស្សចំនួន ៩នាក់។ គ្រាប់បែកមួយគ្រាប់ទៀតបានវាយប្រហារមកលើក្បួនរថយន្តយោធារនៅជាយក្រុងភាគខាងត្បូងទីក្រុងបាដាដ។ អាជ្ញាធរនិយាយថាចំនួនអ្នកស្លាប់អាចកើនឡើង។ សារព័ត៌មានរ៉យទ័ររាយការណ៍ថាពុំទាន់មានការអះអាងទទួលខុសត្រូវលើការវាយប្រហារនេះពីក្រុមណាមួយនៅឡើយទេ ប៉ុន្តែក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS តែងតែធ្វើការវាយប្រហារមកលើកងកម្លាំងសន្តិសុខនៅក្នុងតំបន់ជាញឹកញាប់៕