ស្ថានីយ៍រថភ្លើងក្រោមដីទីក្រុងព្រុយសែលបើកដំណើរការឡើងវិញក្រោមការការពារសន្តិសុខតឹងរឹងបន្ទាប់ពីការវាយប្រហារ

0

ប្រភពព័ត៌មានពី NRT ចេញផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦

ស្ថានីយ៍រថភ្លើងក្រោមដីមែលបិកក្នុងទីក្រុងព្រុយសែលបានបើកដំណើរការឡើងវិញរយៈពេលមួយខែបន្ទាប់ពីការវាយប្រហារគ្រាប់បែកកាលពីថ្ងៃទី ២២ ខែមិនា ក្នុងទីក្រុងបណ្តាលអោយមនុស្ស៣២នាក់ស្លាប់។ គ្រាប់បែកមួយបានផ្ទុះនៅលើរថភ្លើងក្រោមដីមួយដែលមានមនុស្សច្រើននៅម៉ោងមមាញឹកនៅស្ថានីយ៍ដែលមានទីតាំងនៅជិតទីស្នាក់ការកណ្តាលគណៈកម្មការអឺរ៉ុប បានសម្លាប់មនុស្ស ១៦នាក់ ហើយដែលការវាយប្រហារនេះបានអះអាងដោយក្រុមរដ្ឋអ៊ីស្លាម។ ទាហាន និងសន្តិសុខប្រដាប់អាវុធជាច្រើនមកពីបណ្តាញដឹកជញ្ជូនទីក្រុងព្រុយសែលបានដើរល្បាតនៅស្ថានីយ៍រថភ្លើង ខណៈដែលអ្នកដំណើរបានត្រលប់ទៅស្ថានីយ៍វិញជាលើកដំបូងចាប់តាំងពីការវាយប្រហារមក។ ជនរងគ្រោះ និងសមាជិកគ្រួសារជាច្រើនបានទៅមើលរថភ្លើងក្រោមដីជាឯកជន និងបានទុកសារដែលបានសរសេរនៅលើជញ្ជាំងដើម្បីរំលឹកដល់ហេតុការណ៍នៅក្នុងស្ថានីយ៍។ គួរបញ្ជាក់ថាការវាយប្រហារនៅទីក្រុងព្រុយសែលដែលជាទីស្នាក់ការកណ្តាលរបស់អង្គការណាតូ និងសហភាពអឺរ៉ុប បានកើតឡើងរយៈពេលបួនខែបន្ទាប់ពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានសម្លាប់មនុស្ស ១៣០នាក់នៅទីក្រុងប៉ារីស និងធ្វើអោយមានការតក់ស្លុតនៅទូទាំងទ្វីបអឺរ៉ុប និងពិភពលោក៕

Brussel 25-04-16