ក្រុមជនជាតិឃើដ និងក្រុមឥស្លាមនិកាយស៊ីអិតប៉ះទង្គិចនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦

ការប៉ះទង្គិចរវាងក្រុមជនជាតិឃើដ និងកងកំលាំងទួរគីនិកាយស៊ីអិតបានផ្ទុះឡើងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់បណ្តាលអោយមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ និងកាត់ផ្តាច់ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយរវាងទីក្រុងបាដាដ និងទីក្រុងប្រេងកឺគុក។ អំពើហិង្សា នៅក្នុងទីក្រុងទុសឃូម៉ាទូ ដែលមានចំងាយប្រហែល ១៧៥គីឡូម៉ែត្រពីភាគខាងជើងទីក្រុងបានក្លាយជាកន្លែងកើតហេតុប្រចាំខែរវាងក្រុមប្រដាប់អាវុធ និងសម្ព័ន្ធមិត្តប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមចាប់តាំងពីមានចលនាបណ្តេញក្រុមសកម្មប្រយុទ្ធជីហាដចេញពីទីក្រុង និងភូមិជាច្រើននៅក្នុងតំបន់កាលពីឆ្នាំ២០១៤។ អ្នកប្រយុទ្ធបានចាប់ផ្តើមការបាញ់កាំភ្លើងត្បាល់ចូលទៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន និងបានបាញ់គ្រាប់រ៉ូកែតព្រមទាំងកាំភ្លើងម៉ាស៊ីនធន់ធ្ងន់នៅកន្លែងឈរជើងគណបក្សប្រឆាំង។ ទន្ទឹមនឹងនេះហាងលក់ទំនិញត្រូវបិទទ្វា ហើយផ្លូវធ្វើដំណើរត្រូវបោះបង់ចោលខណៈដែលផ្សែងខ្មៅយ៉ាងក្រាស់ឃើញនៅពាសពេញអាកាស៕

Kurd 25-04-16