ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៦
អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យនេះថាភ្នាក់ងារសហព័ន្ធចំនួន ៤នាក់រងរបួសក្នុងការបាញ់ប្រហារមួយដែលធ្វើឡើងខណៈដែលពួកគេព្យាយាមចាប់ខ្លួនអ្នករត់គេចខ្លួននៅឯសណ្ឋាគារ Kansas។ លោក Craig Beam អនុប្រធានតម្រួតសហរដ្ឋអាមេរិកនៃស្រុក Kansas ប្រាប់ USA Today ថាក្រុមភ្នាក់ងារ FBI និងអនុប្រធានផ្តល់សេវាកំពុងស្វែងរកអ្នករត់គេចខ្លួននៅពេលដែលមានការបង្ហាញព័ត៌មានថាពួកគេឆ្ពោះទៅកាន់ក្លឹបនៃសណ្ឋាគារមួយនៅក្នុងទីក្រុង Topeaka កាលពីយប់ថ្ងៃសៅរ៍។ លោក Beanm និយាយថាភ្នាក់ងារបានចូលទៅដល់ទ្វារនៃក្លឹបនៅពេលនោះជនសង្ស័យចាប់ផ្តើមបាញ់ប្រហារ។ លោកនិយាយថាតំណាង ៣នាក់ និងភ្នាក់ងារ FBI ម្នាក់រងរបួស ប៉ុន្តែគ្នានការគំរាមកំហែងដល់ជីវិតនោះទេ។ លោក Beam បន្ថែមថា “យើងជឿជាក់ថាអ្នករត់គេចខ្លួនបានកំណត់យកសណ្ឋាគារសម្រាប់ការបាញ់ប្រហារចេញពីបន្ទប់របស់គាត់ ដែលបង្ហាញថាផ្លាស់ប្តូរស្ថានភាពទាំងស្រុង”។ “លោកបដិសេធមិនបញ្ចេញឈ្មោះអ្នករត់គេចខ្លួនទេ ហើយនិយាយថាវាគឺអាចជាជនសង្ស័យបានស្លាប់ក្នុងការបាញ់ប្រហារនេះ។ Topeka Capital-Journal បានរាយការណ៍ថា មុននឹងមានការបាញ់ប្រហារមន្ត្រីកំពុងស្វែងរកបុគ្គលដែលគួរអោយចាប់អារម្មណ៍ក្នុងសកម្មភាពប្លន់ និងបទឧក្រិដ្ឋលួចរថយន្តដែលបានប្រព្រឹត្តកាលពីថ្ងៃសុក្រកន្លងមក។ សារព័ត៌មានមួយបាននិយាយថានៅមិនទាន់ច្បាស់ថាតើជនសង្ស័យគឺជាបុគ្គលដែលគែស្វែងរកចាប់ខ្លួននៅឯសណ្ឋាគារឬយ៉ាងណាទេ។ ក្នុងឧប្បត្តិហេតុនេះមានឡានឆេះ និងចោរប្រដាប់ដោយកាំភ្លើង៕