ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៦
បុរសជនជាតិអៀឡង់ដែលប្រឆាំងរដ្ឋអ៊ីស្លាម (IS ISIS/ISIL) ក្នុងប្រទេសស៊ីរីត្រូវបានដោះលែងពីគុកអ៊ីរ៉ាក់បន្ទាប់ពីបានឃុំខ្លួននៅទីនោះអស់រយៈពេល ១០ថ្ងៃពីបទឆ្លងកាត់ប្រទេសខុសច្បាប់។ លោក Joshua Molloy មានអាយុ ២៤ឆ្នាំមកពីប្រទេស County Laois ត្រូវបានឃុំខ្លួនក្នុង Erbil ជាមួយជនជាតិអង់គ្លេស ២នាក់ផ្សេងទៀតដូចជា លោក Jac Holmes ជាអតីតអ្នកធ្វើការផ្នែកព័ត៌មានវិទ្យាមកពី Bournemouth និងលោក Joe Ackerman អតីតទាហានអង់គ្លេសមកពី Halifax។ ពួកគាត់បានធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសស៊ីរី ទៅប្រទេសអ៊ីរ៉ាក់ ហើយពួកគាត់ត្រូវចាប់ខ្លួនដោយរដ្ឋាភិបាលក្នុងតំបន់។ មន្ត្រីការទូតអង់គ្លេសនៅប្រទេសអ៊ីរ៉ាក់បានធានាការដោះលែងបុរសទាំង ៣នាក់ នេះបើយោងតាមប្រភពព័ត៌មាន The Irish Times។ រដ្ឋមន្រ្តីក្រសួងការបរទេសអៀឡង់បញ្ជាក់ថា លោក Molloy ត្រូវបានដោះលែងកាលពីព្រឹកថ្ងៃច័ន្ទនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសបានអះអាងប្រាប់ប្រភពសារព័ត៌មាន RT ថាពួកគេនៅតែបន្តផ្តល់ការប្រឹក្សាផ្នែកកុងស៊ុលទៅកាន់បុរសអៀឡង់នេះ ប៉ុន្តែមិនត្រូវបានកំណត់ថានៅពេលណាគាត់ត្រលប់ទៅអៀឡង់វិញព្រោះ “ជម្រើសនៃការហោះហើរមានកំណត់”។ ការិយាល័យ UK Foreign និង Commonwealth បានដោះលែងជនជាតិអង់គ្លេសទាំងពីរនាក់ហើយនេះយោងតាមប្រភពព័ត៌មាន The Guardian។ លោក Molloy អតីតទាហានអង់គ្លេសបានធ្វើដំណើរទៅប្រទេសស៊ីរីក្នុងខែមេសា ឆ្នាំ២០១៥ និងបានប្រឆាំងជាមួយក្រុម ISIS ជាមួយក្រុម Protection Units (YPG) របស់ប្រជាជន Kurdish។ គាត់បានព្យាយាមប្រើវិធីសាស្ត្រផ្ទាល់ខ្លួនដើម្បីត្រលប់ទៅផ្ទះរបស់គាត់នៅប្រទេសអៀឡង់ ខណៈដែលគាត់ត្រូវបានគេចាប់ខ្លួន។ គាត់ប្រាប់ Irish Mail កាលពីថ្ងៃអាទិត្យ ប្រាប់អ្នកដែលសម្ភាសន៍គាត់មុនពេលមានការអះអាងថាការដោះលែងគាត់ ថាគាត់បានទៅស៊ីរីដើម្បីការពារប្រជាជនស្មោះត្រង់តទល់នឹងក្រុម ISIS។ “រឿងដែលអាក្រក់ទាំងនោះបានកើតឡើងចំពោះលោក Yazidis ហើយពួកយើងមិនបានធ្វើអ្វីសោះក្នុងរឿងនេះ ដូច្នេះខ្ញុំក៏សម្រេចចិត្តមកទីនេះ និងជួយពួកគេ”។ គាត់និយាយទៀតថាគាត់បានដឹងពីគ្រោះថ្នាក់ក្នុងការចូលទៅប្រទេសអ៊ីរ៉ាក់ ហើយគាត់បានផ្ញើរសារទៅកាន់អ្នកប្រយុទ្ធផ្សេងទៀតក្នុងការពិចារណាលើដំណើរទៅកាន់ប្រទេសស៊ីរី ប្រាប់ពួកគេថា “កុំឲ្យទៅ, កុំទៅ”។ បុរសវ័យក្មេងម្នាក់នេះបរាជ័យ និងនឿយហត់ យោងតាមប្រភពអត្ថបទរបស់ Irish Mail និងបានស្នាក់ក្នុងមន្ទីឃុំជាមួយមនុស្សជាច្រើន។ ឪពុករបស់គាត់ Declan Molloy បាននិយាយថាគាត់ និងគ្រួសាររបស់គាត់ “លោតសប្បាយចិត្ត” នៅពេលដែលដឹងពីព័ត៌មានថាកូនប្រុសរបស់គាត់ត្រូវបានដោះលែងកាលពីយប់ថ្ងៃសៅរ៍។ គាត់និយាយជាមួយកូនប្រុសរបស់គាត់កាលពីព្រឹកថ្ងៃសៅរ៍ តាមរយៈ Facebook ហើយកូនគាត់ប្រាប់ថា “សុខសប្បាយទេ” ប៉ុន្តែកូនគាត់ត្រូវការពេលវេលាផ្ទាល់ខ្លួនក្រោយពីមានបញ្ហា។ ឪពុករបស់គាត់បានទទូចលើបណ្តាញវិទ្យុអៀឡង់ថា “កូនរបស់គាត់មិនមែនជាទាហានស៊ីឈ្មួលនោះទេ” ប៉ុន្តែកូនគាត់ជា “អ្នកស្ម័គ្រចិត្ត” អ្នកដែល “មើលឃើញអំពើទាំងនេះជាវិបត្តិរបស់មនុស្សប៉ុណ្ណោះ គ្មានអ្វីលើសនោះទេ”៕