មនុស្ស ៣នាក់ស្លាប់ ៧នាក់រងរបួសក្នុងការវាយប្រហារមកលើរថយន្តក្រុងដឹកអ្នកដំណើរក្នុងរដ្ឋធានីប្រទេសអាមេនី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ៣នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីរថយន្តក្រុងមួយគ្រឿងផ្ទុះឡើងនៅកណ្តាលទីក្រុង YEREVAN ប្រទេសអាមេនី នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងសង្គ្រោះបន្ទាន់ជាតិ។ ហេតុការណ៍ផ្ទុះនេះកើតឡើងនៅវេលាម៉ោងប្រមាណ ១០:០០ យប់ (ម៉ោងក្នុងស្រុក)។ យោងតាមរបាយការណ៍ពី TASS ឲ្យដឹងថាជនរងគ្រោះទាំងអស់ដែលរងរបួសនៅក្នុងការផ្ទុះនោះគឺជាពលរដ្ឋអាមេនី។ ជនរងគ្រោះទាំងនោះត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសុខភាពដែលនៅក្បែរនោះ។ ក្រសួងសង្គ្រោះបន្ទាន់បានសម្រេចថាការផ្ទុះនេះបណ្តាលមកពីផ្ទុះឧស្ម័នខណៈដែលរថយន្តក្រុងប្រើប្រាស់ប្រេងម៉ាស៊ូត។ ទោះបីជាមូលហេតុនៃការផ្ទុះនេះនៅមិនទាន់ដឹងច្បាស់នៅឡើយក៏ប៉ូលីសមិនបានបញ្ជាក់ថានេះជាលទ្ធផលនៃការវាយប្រហារដោយសារគ្រាប់បែកនោះទេ៕

Amani 26-04-16