មនុស្ស ១៦នាក់ស្លាប់ រាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់ផ្លោងមកលើទីក្រុងអាឡេប៉ូដោយពួកសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦

ទីភ្នាក់ងាររដ្ឋ SANA បានរាយការណ៍ថាពួកសកម្មប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាបានបាញ់គ្រាប់ផ្លោងមកលើទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី សម្លាប់មនុស្ស ១៦នាក់ និង៨៦នាក់ផ្សេងទៀតរងរបួសខណៈដែលបទឈប់បាញ់គ្នាត្រូវបានគំរាមកំហែងដោយអំពើហិង្សាជាថ្មីម្តងទៀត។ ប្រភពព័ត៌មានពីទីបញ្ជាការប៉ូលិសក្រុងអាឡេប៉ូបានឲ្យដឹងថាគ្រាប់ផ្លោងដែលបានបាញ់ដោយពួកយុទ្ធជន al Nusra ធ្លាក់ក្នុងតំបន់ al Sulaimaniyah សម្លាប់ជិវិតមនុស្ស ៤នាក់ក្នុងនោះ ៣នាក់ជាកុមារ និង១៩នាក់ផ្សេងទៀតរងរបួសដែលភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រភពបានបន្ថែមថាជនស៊ីវិល ៥នាក់ផ្សេងទៀតបានស្លាប់ និងប្រមាណជា ៤១នាក់ផ្សេងទៀតរងរបួសដោយសារការវាយប្រហារគ្រាប់ផ្លោងមកលើតំបន់ al Izaa។ យោងតាមប្រភពព័ត៌មានពី SANA គ្រាប់ផ្លោងចំនួន ២គ្រាប់ផ្សេងទៀតបានវាយប្រហារមកលើតំបន់ Bab Al-Faraj និងរង្វង់មូល Qurtuba ក្នុងតំបន់ al Zahraa ដោយបានសម្លាប់ជនស៊ីវិល ២នាក់ និងមនុស្សម្នាក់ផ្សេងទៀតរងរបួស៕

Alsra 26-04-16