លោកអូបាម៉ាពិភាក្សាអំពីបញ្ហានៅក្នុងការបង្កើតតំបន់សុវត្ថិភាពក្នុងប្រទេសស៊ីរីជាមួយលោកស្រី មឺកែល

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា និយាយនៅក្នុងប្រទេសអាល្លឺម៉ង់ថាមានការលំបាកក្នុងការបង្កើតតំបន់សុវត្ថិភាពមួយនៅក្នុងប្រទេសស៊ីរីដោយពុំមានវត្តមានយោធាទ្រង់ទ្រាយធំដោយលោកប្រធានាធិបតីឆ្លើយនឹងសំនួរជាច្រើនពាក់ព័ន្ធតំបន់មានសុវត្ថិភាពក្នុងប្រទេសស៊ីរីរួមទាំងការបញ្ជូនទាហានថ្មើរជើងទៅកាន់ប្រទេសស៊ីរីផងដែរ។ ចំណែកអធិការបតីអាល្លឺម៉ង់ លោកស្រី អង់ជីឡា មឺកែល និយាយថាលោកស្រីមិនចង់ឲ្យមានតំបន់សុវត្ថិភាពដែលការពារដោយកងទ័ពបរទេសឡើយ ប៉ុន្តែលោកស្រីជឿថា កិច្ចពិភាក្សាសន្តិភាពក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសអាចជួយឲ្យតំបន់ទាំងឡាយក្នុងប្រទេសស៊ីរីមានសុវត្ថិភាពសម្រាប់ពលរដ្ឋដោយធ្វើឲ្យប្រជាជនស៊ីរីឈប់ព្រួយបារម្ភចំពោះការទម្លាក់គ្រាប់បែក៕

Obama 26-04-16