មនុស្ស ២នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍បាញ់ប្រហារនៅជិតសាលារៀនក្នុងរដ្ឋ Grenoble ប្រទេសបារាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយប្រទេសបារាំងបានឲ្យដឹងថាមានមនុស្ស ២នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ធ្ងរបន្ទាប់ពីមានការបាញ់ប្រហារមួយកើតឡើងនៅក្បែរសាលាបឋមសិក្សាមួយកន្លែងក្នុងក្រុង Grenoble ប្រទេសបារាំង។ ហេតុការណ៍នេះបានកើតឡើងនៅជិតសាលា Jean Racine ក្នុងស្រុក Teisseire។ ជនរងគ្រោះទី១ ជាបុរសដែលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះទី២ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ ហើយបុរសទី៣ បានរងរបួសកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡេីយ។ យោងតាមសេចក្តីរាយការណ៍មួយចំនួននិយាយថាជនរងគ្រោះទី២ ស្លាប់ដោយសារជំងឺគាំងបេះដូង។ គួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយទាក់ទងនឹងការបាញ់ប្រហារនេះនៅឡើយទេ៕

France 26-04-16