អ្នកប្រយុទ្ធរបស់ក្រុម ISIS នៅប្រទេសស៊ុយអែតដើម្បីវាយប្រហារគោលដៅជនស៊ីវិលក្នុងរដ្ឋធានី Stockholm

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦

សេវាកម្មសុវត្ថិភាពប្រទេសស៊ុយអែតគឺស្ថិតក្នុងការគំរាមកំហែងខ្ពស់ពីភេរវករយោងតាមសម្តីមន្រ្តីមានសមត្ថកិច្ច។ ប្រភពរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស៊ុយអែតបាននិយាយថាភេរវកររដ្ឋអ៊ីស្លាមមួយចំនួនបានមកដល់ក្នុងប្រទេសស៊ុយអែត ដើម្បីធ្វើការវាយប្រហារលើគោលដៅជនស៊ីវិលក្នុងរដ្ឋ Stockholm។ “ឥឡូវនេះយើងបានប្រមូលព័ត៌មានដោយឆ្លាតវៃ និងធ្វើកិច្ចសហការជាមួយជាតិរបស់យើងរួមជាមួយដៃគូរអន្តរជាតិ” នេះបើយោងតាមលោក Simon Bynert អ្នកនាំពាក្យការសែតប៉ូលិសសន្តិសុខ (Säpo) ប្រាប់ទៅភ្នាក់ងារសារព័ត៌មាន TT ។ គាត់បន្ថែមថា Säpo ក៏បានធ្វើកិច្ចសហការជាមួយសេវាប៉ូលិសជាតិផងដែរ។ “នេះមានន័យថាពួកយើងកំពុងចែករំលែកព័ត៌មានជាមួយពួកគេដើម្បីមើលថាប្រសិនបើពួកគេអាចចាត់វិធានការណ៍ដែលនៅក្រោមការទទួលខុសត្រូវរបស់ពួកគេ”។ កាសែត Swedish Expressen បានឲ្យដឹងថាមន្រ្តីសេវាកម្មសន្តិសុខសុវត្ថិភាពរបស់ប្រទេសនេះបានទទួលព័ត៌មានពីមិត្តរួមការងារអ៊ីរ៉ាក់របស់ពួកគេអំពីភេរវករច្បាស់ជាបង្ករការគំរាមកំហែងក្នុងប្រទេសនេះ។ យ៉ាងហោចណាស់ក៏មានជនជាតិស៊ុយអែតចំនួន ៣០០នាក់បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ាក់ និងស៊ីរីដើម្បីចូលរួមជាមួយរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) យោងតាមប្រភពការស្រាវជ្រាវធ្វើឡើងដោយមជ្ឈមណ្ឌលប្រឆាំងភេរវកម្មអន្តរជាតិ (ICCT) ដែលបានបោះពុម្ភផ្សាយនៅថ្ងៃទី ០១ ខែមេសា។ ក្នុងខែមីនា Europol បាននិយាយថាមានមនុស្សចន្លោះពី ៣,០០០ ទៅ ៥,០០០នាក់ដែលត្រូវបានគេហៅថា “យុទ្ធជនបរទេស” ជាប្រជាជនសហភាពអឺរ៉ុបដែលគេបង្វឹកក្នុងជំរំភេរវករ IS ហើយវិលត្រលប់ទៅកាន់អឺរ៉ុបវិញ និងជាកត្តាបង្ករឲ្យ “មានបញ្ហាប្រឈមថ្មី”។ នៅខែមេសា របាយការណ៍របស់បណ្តាញសារព័ត៌មានស៊ុយអែតក្នុងប្រទេសស្វីសនិយាយថាសកម្មជនអ៊ីស្លាមបានជ្រៀតចូលដោយជោគជ័យក្នុងគណបក្ស Green របស់ស្វីស។ យោងតាមលោក Lars Nicander មកពីសាកលវិទ្យាល័យការពារជាតិស្វិសបានឲ្យដឹងថាមានគណបក្សអ៊ីស្លាមដែលសព្វថ្ងៃមានឥទ្ធិពលប្រហាក់ប្រហែលគ្នា ដែលប្រជាជនមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបងប្អូនជនជាតិអ៊ីស្លាម ជាក់ស្តែងកំពុងទទួលបានជំហរយ៉ាងមាំក្នុងគណបក្ស Gree៕

Sweden 26-04-16