ពួកសកម្មប្រយុទ្ធកាត់ក្បាលចំណាប់ខ្មាំងជនជាតិកាណាដា

0

ប្រភពព័ត៌មានពី NEWSER ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦

ក្បាលរបស់បុរសកាណាដាម្នាក់ដែលបានចាប់ជំរិតដោយក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសហ្វីលីពីនត្រូវបានបោះចោលនៅលើចិញ្ចើមផ្លូវកាលពីថ្ងៃចន្ទបន្ទាប់ពីដល់ថ្ងៃផុតកំណត់ដើម្បីផ្តល់លុយចំនួន ៨លានដុល្លារជាថ្នូរនឹងការដោះលែង។ លោក John Ridsdel អាយុ ៦៨ឆ្នាំរូបនេះជាអ្នកប្រឹក្សារុករករ៉ែនៃខេត្ត Saskatchewan ដែលត្រូវបានចាប់ខ្លួនរួមជាមួយបុរសកាណាដាម្នាក់ផ្សេងទៀត ស្ត្រីជនជាតិហ្វីលីពីនម្នាក់ និងស្រ្តីន័រវែសម្នាក់ដោយពួកសកម្មប្រយុទ្ធ Abu Sayyaf នៅក្នុងការវាយឆ្មក់នៅក្នុង Resort ដាច់ស្រយាលមួយកាលពីខែកញ្ញាកន្លងទៅ។ សារព័ត៌មាន the National Post បានរាយការណ៍កាលពីសប្តាហ៍មុននេះថាពួកសកម្មប្រយុទ្ធអាល់កៃដាបានចេញផ្សាយនៅក្នុងវីដេអូ ដែលបង្ហាញពីការយកកាំបិតចុចលើករបស់ជនរងគ្រោះ ហើយជនរងគ្រោះនិយាយសុំជីវិត។ ពួកគេនិយាយថាពួកគេជាក្រុមចាប់ជំរិត ហើយនេះការព្រមានដាច់ខាតជាលើកចុងក្រោយ។ អាជ្ញាធរនិយាយថាបុរស ២នាក់ជិះម៉ូតូមួយគ្រឿងដែលគេមើលឃើញថាបានទម្លាក់ថង់ប្លាស្ទិចមួយដែលមានក្បាលនៅខាងក្នុងនោះនៅលើផ្លូវមួយក្នុងក្រុង Jolo។ សារព័ត៌មាន CBC បានរាយការណ៍ថានាយករដ្ឋមន្រ្តី លោក Justin Trudeau និយាយថារូបលោកត្រូវគេប្រមាថដោយការសម្លាប់នេះ ហើយអាជ្ញាធរប្រទេសកាណាដានឹងធ្វើការជាមួយប្រទេសហ្វីលីពីនដើម្បីស្វែងរកអ្នកប្រព្រឹត្តនេះ។ លោកបានបន្ថែមទៀតថានេះជាទង្វើនៃឃាតករឈាមត្រជាក់របស់ក្រុមភេរវករដែលចាប់គាត់ធ្វើជាចំណាប់ខ្មាំង។ សារព័ត៌មាន Guardian បានរាយការណ៍បន្ថែមទៀតថា ក្រៅពីឈ្លើយសឹកដែលបានចាប់ឃុំឃាំងកាលពីខែកញ្ញា ក្រុម Abu Sayyaf នៅតែបន្តចាប់ចំណាប់ខ្មាំងពីប្រទេសជប៉ុន ពលរដ្ឋហូឡង់ ប្រជាជនម៉ាឡេស៊ីចំនួន ៤នាក់ និងបុរនាវិកឥណ្ឌូនេសីចំនួន ១៤នាក់ផ្សេងទៀត៕

Abusayaf 26-04-16