សមាជិកក្មេងទំនើងជនជាតិអង់គ្លេសទិញអាវុធពី Slovakia យកទៅលក់អោយភេរវករ

0

ប្រភពព័ត៌មានពី NEWEUROPE ចេញផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦

នាពេលថ្មីៗមានការចាប់ខ្លួនអ្នករត់ពន្ធជនជាតិអង់គ្លេសមកពី Kent ដែលបានទិញអាវុធមិនមានមុខងារចំនួន ៣៦ប្រភេទ ដែលមួយចំនួនពីក្នុងហាង Partizánske (Trenčín Region) ហាងតូចមួយនៅភាគខាងលិចក្នុងប្រទេស Slovakia ដែលជាព័ត៌មានក្តៅគគុកក្នុងប្រទេសអង់គ្លេស និងប្រទេស Slovakia។ ដូចដែលបានរាយការណ៍ដោយទស្សនិកជនស្លូវ៉ាគី (Slovak) តាមអនឡាញថា អាជ្ញាធរអង់គ្លេសបានតាមដានបុរស ២នាក់ ដែលបុរសទី១ លោក Harry Shilling មានអាយុ ២៥ឆ្នាំ និងបុរសទី២ លោាក Michael Defraine មានអាយុ ៣០ឆ្នាំ មកពី Kent ដែលពួកគេបានធ្វើដំណើរទៅប្រទេស រ៉ូម៉ានី ហុងហ្គារី ហើយបន្ទាប់មកទៅភូមិស្លូវ៉ាគីតូចមួយនៃ Zalaba (តំបន់ Nitra) ប្រមាណ ១០០គីឡូម៉ែត្រពី Partizánske។ ទោះបីជាបានលក់ឲ្យបុរសទាំង ២នាក់ដោយស្របច្បាប់ ដោយការបំបែកនូវគ្រឿងបន្សំមួយចំនួនដើម្បីបំពេញភាពស្របច្បាប់ តែក្រោមកទៀតគេបានដាក់បំពេញនូវគ្រឿងទាំងនោះដោយការវាយចុងកាណុងដែលបានបង្កប់ឧបកណ៍ទាំងនោះដោយខុសច្បាប់។ យោងទៅតាមកាសែត The Guardian ពាណិជ្ជកម្មទីផ្សាងងឹតចេញមកពីភាគខាងលិចនៃប្រទេស Slovakia គឺជាប្រធានបទនៃពហុឧក្រិដ្ឋកម្ម និងការស៊ើបអង្កេតប្រឆាំងអំពើភេរវកម្មក្នុងអឺរ៉ុប រួមបញ្ចូលទាំងការស៊ើបអង្កេតក្នុងករណីការវាយប្រហារភេរវកម្មអ៊ីស្លាមក្នុងទីក្រុងប៉ារីសកាលពីខែវិច្ឆកា ឆ្នាំមុនដែលបានសម្លាប់មនុស្ស ១៣០នាក់។ កាសែត The Guardian បានសសេរតាមរយៈក្មេងទំនើងនេះថា “អាវុធអាចត្រូវបានបញ្ជូនទៀងទាត់ទៅអោយភេរវករអ៊ីស្លាមមួយចំនួន ដែលបានកំពុងទាក់ទងក្មេងទំនើងក្នុងតំបន់នាពេលថ្មីៗនេះដូចបុរសអង់គ្លេស ២នាក់នេះ។ ពួកគេបានព្យាយាមរត់ពន្ធ AK-៤៧ ចំនួន ២២ដើម Kalashnikovs និងកាំភ្លើងស្វ័យប្រវត្តិ៦១ ចំនួន ៩ដើម (i.e. Scorpions)។ ពួកគេបានទិញកាំភ្លើង Deactivated ក្នុងតម្លៃ ២០០ ទៅ ៣០០អឺរ៉ូ ក្នុងមួយដើម ប៉ុន្តែពួកគេលក់ចេញទាំងអស់ក្នុងតម្លៃច្រើនជាង ២៥ម៉ឺនអឺរ៉ូ។ ពួកគេត្រូវបានចាប់ខ្លួននៅពេលបែងចែកឥវ៉ាន់ពីទូកចូលទៅក្នុងឡានដឹកទំនិញ៕

Gun Smugler 27-04-16