របាយការណ៍ការប៉ះទង្គិចគ្នាស្តីពីរុស្ស៊ីលក់ប្រព័ន្ធការពារម៉ីស៊ីល S-៤០០ ទៅឲ្យឥណ្ឌា

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦

ប្រទេសរុស្ស៊ី និងប្រទេសឥណ្ឌាមិនទាន់បានចុះកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ម៉ីស៊ីលប្រព័ន្ធការពារអាកាស S-៤០០ យោងតាមប្រសាសន៍របស់មន្រ្តីជាន់ខ្ពស់រុស្ស៊ីឆ្លើយតបទៅកាន់បណ្តឹងទាមទាររបស់ប្រទេសឥណ្ឌាដែលនិយាយថាកិច្ចព្រមព្រៀងបានចុះហត្ថលេខារួចហើយ។ “កិច្ចព្រមព្រៀងមិនទាន់បានចុះហត្ថលេខានៅឡើយទេ” ប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Rostec Sergey Chemezov លោក Rostec Sergey Chemezov បានមានប្រសាសន៍។ លោក Earlier Rao Inderjit Singh ជារដ្ឋមន្រ្តីការពារជាតិរបស់ឥណ្ឌា (MSDPI) មានប្រសាសន៍ថាកិច្ចសន្យាបានចុះហត្ថលេខារួចរាល់។ លោក Singh កំពុងតែចូលរួមនៅក្នុងវេទិការសន្តិសុខអន្តរជាតិនៅទីក្រុងម៉ូស្កូ។ S-៤០០ គឺជាគ្រាប់ម៉ីស៊ីលចុងក្រោយបង្អស់ និងជាគ្រាប់បាញ់បានចំងាយឆ្ងាយពីដីទៅក្នុងអាកាសដែលផលិតដោយប្រទេសរុស្ស៊ី។ យោធារុស្ស៊ី គឺជាអ្នកប្រត្តិបត្តិការតែមួយគត់នៃប្រព័ន្ធ ប៉ុន្តែប្រទេសចិន និងឥណ្ឌា ត្រូវបានគេរំពឹងថាគឺជាប្រទេសដំបូងដែលនឹងទទួលបានវា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ ២០១៥ បានឲ្យដឹងថាប្រទេសឥណ្ឌាចង់ទិញកងវីរសេនាតូច S-៤០០ ចំនួន ៥នាក់។ ថ្មីៗនេះប្រទេសរុស្ស៊ីបានជញ្ជូនគ្រាប់ម៉ីស៊ីលជំនាន់មុន S-៣០០ នៃប្រព័ន្ធការពារអាកាសទៅឲ្យប្រទេសអេរ៉ង់ ដោយចុះកិច្ច្រមព្រៀងការពារជាតិមួយក្រោយពេលពិភាក្សាយ៉ាងយូរ៕

Missile 28-04-16