ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦
ក្រសួងការពារជាតិបានឱ្យដឹងថាប៉ូលិសនៅ Cape Verde បានចាប់ខ្លួនទាហានម្នាក់កាលពីថ្ងៃពុធដែលជាប់សង្ស័យថាសម្លាប់មនុស្ស ១១នាក់នៅបន្ទាយយោធាមួយក្នុងប្រទេសដីកោះអាហ្វ្រិកខាងលិច។ អ្នកនាំពាក្យលោក Edna Pinto បានប្រាប់សាព័ត៌មាន AP ប៉ុន្តែមិនបាលម្អិតថាជនសង្ស័យត្រូវបានចាប់ខ្លួនបន្ទាប់ពីការតាមប្រមាញ់អស់រយៈពេល ២៤ម៉ោង។ វិទ្យុផ្សព្វផ្សាយរបស់រដ្ឋ Cabo Verde និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតបានឲ្យដឹងថាជនសង្ស័យមានឈ្មោះថា Manuel Antonio Silva អាយុ ២២ឆ្នាំ។ រដ្ឋាភិបាលបាននិយាយថាទាហានដែលបាត់ខ្លួនត្រូវគេសង្ស័យថាបានបាញ់ប្រហារទាហានចំនួន ៨នាក់ និងជនស៊ីវិលចំនួន ៣នាក់ដែលក្នុងនោះមានជនជាតិអេស្ប៉ាញ ២នាក់កាលពីថ្ងៃអង្គារនេះ។ រដ្ឋាភិបាលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះជាការជម្រុញផ្ទាល់ខ្លួន” បានបំផុសគំនិតឲ្យមានការវាយប្រហារនេះ។ ទូរទស្សន៍ BBC បានរាយការណ៍ថាជនរងគ្រោះដែលជាជនជាតិអេស្ប៉ាញនេះ ធ្វើការខាងផ្នែកជួសជុលនៅឯមជ្ឈមណ្ឌលទំនាក់ទំនងមួយដែលការពារដោយពួកទាហាននៅបន្ទាយ Monte Tchota ភាគខាងជើងនៃរដ្ឋធានី Praia ដែលជាអតីតរដ្ឋធានីនៃអាណានិគមព័រទុយហ្គាល់។ ទូរទស្សន៍នៃប្រទេស Cape Verde បានរាយការណ៍ថាប៉ូលិសរកឃើញប្រភេទកាំភ្លើងដែលផលិតនៅប្រទេសរុស្សីចំនួន ៨ដើម និងអាវុធយុទ្ធភណ្ឌនៅក្នុងរថយន្តដែលបោះបង់ចោលបន្ទាប់ពីការបាញ់ប្រហារនេះ៕