ជនបំផ្ទុះគ្រាប់បែកអត្តឃាតតាលីបង់សំលាប់មិត្តរួមការងារ ៧នាក់ដោយសារកំហុសបច្ចេកទេស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦

ក្រុមជនបំផ្ទុះគ្រាប់បែកអត្តឃាតតាលីបង់ ៨នាក់ស្លាប់បន្ទាប់ពីឧបករណ៍បំផ្ទុះគ្រាប់បែករបស់ពួកគេផ្ទុះឡើងដោយខ្លួនឯងនៅក្នុងខេត្ត Kunduz ប្រទេសអាហ្គានីស្ថាន។ ក្រុមភេរវករទាំងនេះមានគោលបំណងធ្វើដំណើរទៅកាន់តំបន់ដែលមានប្រជាជនច្រើនដើម្បីរៀបចំការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត។ នេះជាសំណាងល្អសម្រាប់ប្រជាជនស៊ីវិលដែលគ្រាប់បែករបស់ពួកគេមួយគ្រាប់បានផ្ទុះឡើងនៅក្នុងកន្លែងលាក់ខ្លួនរបស់ពួកគេក្នុងភូមិ Nahar Kohna ភាគខាងជើងខេត្ត Kunduz មុនពេលដែលក្រុមជីហាដចាប់ផ្តើមបំពេញការងារវាយប្រហាររបស់ខ្លួន។ ការផ្ទុះនេះជាក់ស្តែងបានធ្វើឲ្យឧបករណ៍បំផ្ទុះគ្រាប់បែកដទៃទៀតផ្ទុះឡើង និងសំលាប់សមាជិកក្រុមទាំងអស់៕

Bomb 28-04-16