កងកម្លាំងអ៊ីស្រាអែលសំលាប់ស្ត្រី និងប្អូនប្រុសជនជាតិប៉ាឡេស្ទីនដែលប្រដាប់ដោយកាំបិត

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦

ប៉ូលីសអ៊ីស្រាអែលបាញ់សំលាប់ស្ត្រីជនជាតិប៉ាឡេស្ទី និងប្អូនប្រុសជំទង់របស់នាងកាលពីថ្ងៃពុធដោយនិយាយថាពួកគេទាំង ២នាក់នេះមានប្រដាប់ដោយកាំបិត និងព្យាយាមធ្វើការវាយប្រហារមកលើច្រកត្រួតពិនិត្យមួយកន្លែង។ ប៉ូលីសនិយាយថាស្ត្រីម្នាក់នេះកាន់កាំបិតមួយ ហើយបុរសម្នាក់ទៀតដើរយ៉ាងលឿនទៅកាន់នគរបាល និងឆ្មាំសន្តិសុខអ៊ីស្រាអែលផ្សេងទៀតតាមច្រកត្រួតពិនិត្យរថយន្តនៅច្រកត្រួតពិនិត្យ Qalandia ខាងក្រៅក្រុងយេរ៉ូសាឡឹម។ សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលីសបាននិយាយថា “ប៉ូលិសបានប្រាប់ពួកគេឲ្យឈប់ជាច្រើនដងតែពួកគេនៅតែបន្តសកម្មភាព”។ អាជ្ញាធរប៉ាលេស្ទីនកំណត់អត្តសញ្ញាណជនដែលត្រូវបានបាញ់សំលាប់ដោយប៉ូលិស ដែលស្រ្តីជាបងឈ្មោះ Maram Abu Ismail អាយុ ២៣ឆ្នាំ និងប្អូនប្រុសឈ្មោះ Ibrahim Taha អាយុ ១៦ឆ្នាំ ហើយពួកគេធ្វើដំណើរទៅក្រុងយេរូសាឡឹមសម្រាប់ការណាត់ជួបពិនិត្យសុខភាពតែប៉ុណ្ណោះ។ ក្រសួងព័ត៌មានប៉ាឡេស្ទីននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបងប្អូនទាំង ២នាក់នេះចូលទៅក្នុងច្រកត្រួតពិនិត្យរថយន្តដោយការយល់ច្រឡំ ហើយការបាញ់សំលាប់ដោយកងកម្លាំងអ៊ីស្រាអែលនេះជា “ឧក្រិដ្ឋកម្មដ៏ឃោរឃៅ”៕

Isreal 28-04-16