អ្នកធ្វើការនៅស្ថានីយ៍ Baltimore TV ជំលៀសខ្លួនចេញពីបុរសម្នាក់ “មានបំពាក់គ្រាប់បែក”

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦

បុរសម្នាក់បានអះអាងថាមានឯកសារពាក់ព័ន្ធនឹង “Panama Papers” ក្នុងឧបករណ៍ផ្ទុកទិន្ន័យបានបង្ករឲ្យអ្នកធ្វើការជំលៀសខ្លួនចេញពីស្ថានីយ៍ WBFF TV ក្នុងក្រុង Baltimore នៃ Maryland។ រថយន្តរបស់ជនសង្ស័យត្រូវបានចតដោយមានភ្លើងឆេះនៅកន្លែងចតរថយន្តខាងក្រៅស្ថាន័យ៍ដែលជាក្រុមហ៊ុន Fox ក្នុងស្រុក។ អ្នកពន្លត់អគ្គិសភ័យបានចេញប្រត្តិការពន្លត់ភ្លើងឆេះឡាននោះ ខណៈដែលមានប៉ូលិសជាច្រើនមានវត្តមាននៅទីនោះដែរដើម្បីធ្វើការស៊ើបអង្កេតពីបុរសម្នាក់ស្លៀកពាក់សំពីងសំពោងអង្គុយនៅអាគាររង់ចាំ។ WBFF រាយការណ៍ថា Shelley Orman បាននិយាយថា “មានបុរសម្នាក់អង្គុយនៅអាគាររង់ចាំនិយាយថាគាត់មានគ្រាប់បែកបំពាក់ជាប់ខ្លួនរបស់គាត់”។ ម៉ោងប្រហែលជា ៣រសៀល Orman រាយការណ៍ថានាងបានឮសំឡេងបាញ់ច្រើនគ្រាប់ ហើយប៉ូលីសនិយាយតាមវិទ្យុទាក់ទងថាជនសង្ស័យត្រូវការការព្យាបាល។ អ្នកនាំពាក្យប៉ូលិស Baltimore លោក TJ Smith ប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យគឺជាបុរសវ័យក្មេងសម្បុរសម្នាក់មានវ័យប្រមាណ ២០ឆ្នាំ ដែលមានឧបករណ៍មួយនៅក្នុងដៃ។ លោក Smith បាននិយាយថាជនសង្ស័យត្រូវគេលបបាញ់ដោយកាំភ្លើងវែង តែគាត់នៅមានជិវិតនៅ “ត្រង់ចំណុចនេះ” ប៉ុន្តែដោយសារជនសង្ស័យមិនព្រមធ្វើតាម ប៉ូលិសបានបញ្ជាមនុស្សយន្តដោះគ្រាប់បែក។ ប៉ូលិសមិនទាន់កំណត់អត្តសញ្ញាណបុរសនោះបាននៅឡើយទេ។ អាវកាក់ដែលពាក់ដោយជនសង្ស័យ មានខ្ជប់ដុំស្កដើម្បីឲ្យមើលទៅមានទ្រង់ទ្រាយដូចគ្រាប់បែក នេះយោងតាមប្រភពព័ត៌មានរាយការណ៍ដោយ Jayne Miller ពីទូរទស្សន៍ WBA។ “មានមនុស្សម្នាក់មកដល់ខាងមុខអាគារ ហើយគេបាននិយាយថាគេមានព័ត៌មានមួយចំនួនដែលពួកគេចង់ផ្សព្វផ្សាយ” នេះយោងតាមប្រសាន៍របស់លោកអគ្គនាយក Mike Tomko  បានប្រាប់ទៅកាន់អ្នកព័ត៌មាន។ “គាត់និយាយជាមួយខ្ញុំក្នុងសម្លៀកបំពាក់សំពីងសំពោងដូចឈុតខ្លាឃ្មុំផេនដា ពាក់ម៉ាស និងវែនតា។ គាត់មានឧបករណ៍ផ្ទុកទិន្ន័យ ហើយបាននិយាយថាគាត់មានព័ត៌មានមួយចំនួនដែលគាត់ចង់ចូលទៅផ្សព្វផ្សាយ”។ បុរសរូបនោះប្រាប់ថាព័ត៌មានរបស់គាត់គឺមានជាប់ទាក់ទងនឹងឯកសារ “Panama Papers” ដែលបែកធ្លាយចេញពីក្រុមហ៊ុន Panamanian Mossack Fonseca ដែលចេញផ្សាយពីដើមខែនេះលើការសែតអាល្លឺម៉ង់៕

Maryland 29-04-16