អង្គការយូណេស្កូវាយតម្លៃការខូចខាតក្នុងតំបន់បេតិកភណ្ឌប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី NHK ចេញផ្សាយថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៦

អង្គការយូណេស្កូបានប្រកាសពីគម្រោងក្នុងការបញ្ជូនក្រុមជំនាញការអន្តរជាតិទៅកាន់ប្រទេសស៊ីរីដើម្បីសិក្សាពីវិធីក្នុងការអភិរក្ស ទីតាំងបេតិកភណ្ឌនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមនេះ។ អង្គការយូណេស្កូបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថាក្រុមមួយដែលបានបញ្ចប់ការវាយតម្លៃបឋមកាលពីដើមសប្តាហ៍នេះ ដើម្បីបានដឹងពីទំហំនៃការបំផ្លាញនៅតំបន់ប៉ាល់ម៉ៃរ៉ាដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមខណៈដែលកងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមយកមកវិញនូវការគ្រប់គ្រងនៃទីក្រុងបុរាណមួយនេះពីពួកសកម្មប្រយុទ្ធ នៅក្នុងខែមីនា។ អង្គការយូណេស្កូបានឱ្យដឹងថាការវាយតម្លៃដំបូងរបស់ខ្លួនបង្ហាញថាក្លោងទ្វារជ័យជំនះនៃប្រាសាទនេះត្រូវបានបំផ្លាញ ហើយព្រះវិហាររបស់ព្រះបាលសាមីន បានកម្ទេចទាំងស្រុង។ យូណេស្គូនិយាយថាក្រុមខ្លូនបានត្រួតពិនិត្យការបំផ្លាញខណៈដែលប្រតិបត្ដិការដោះមីនបានបញ្ចប់ទាំងស្រុង។ យូណេស្កូបន្តថាខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិមួយនៃក្រុមអ្នកជំនាញក្នុងប្រទេសអាល្លឺម៉ង់នៅខែមិថុនាដើម្បីពិភាក្សាពីវិធីអភិរក្សកន្លែងបេតិកភណ្ឌក្នុងប្រទេសស៊ីរី៕

Syria 29-04-16