របាយការណ៍៖ កូរ៉េខាងជើងកាត់ទោសពលរដ្ឋសហរដ្ឋអាមេរិកដាក់គុក ១០ឆ្នាំពីបទចារកម្ម

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងរាយការណ៍ថាប្រទេសកូរ៉េខាងជើងបានផ្តន្ទាទោសពលរដ្ឋសហរដ្ឋអាមេរិកដាក់គុក ១០ឆ្នាំ។ ទីភ្នាក់ងារសាព័ត៌មាននេះបានឲ្យដឹងទៀតថាលោក Kim Dong Chul មានអាយុ ៦២ឆ្នាំ ដែលបានកាត់ទោសកាលពីថ្ងៃសុក្របន្ទាប់ពីការវិនិច្ឆ័យរយៈពេលដ៏ខ្លីក្នុងក្រុង Pyongyang។ សារព័ត៌មាន BBC បានរាយការណ៍ថា លោក Kim កើតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបន្ទាប់មករូបលោកបានក្លាយជាពលរដ្ឋសហរដ្ឋអាមេរិក។ ជាក់ស្តែងក្នុងអំឡុងពេលសវនាការរូបលោកបានសារភាពថាបានលួចយកឯកសារសម្ងាត់យោធាដើម្បីជួយដល់ប្រទេសកំណើតរបស់គាត់ តែទោះជាយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បានបង្ខំឱ្យរូបលោកសារភាពជាសាធារណៈដោយរូបលោកជាអ្នកទោសបរទេស ដែលនេះជារឿងធម្មតាសម្រាប់រដ្ឋកុំម្មុយនីស្តផ្ដាច់ការ។ សូមបញ្ជាក់ដែរថាការកាត់ទោសនៅថ្ងៃសុក្រនេះធ្វើឡើងបន្ទាប់ពីនិស្សិតសាកលវិទ្យាល័យអាមេរិកម្នាក់ត្រូវបានកាត់ទោដាក់ពន្ធធានាគារ ១៥ឆ្នាំពីបទនិយាយពីសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង ខណៈដែលមកទស្សនាប្រទេសនេះក្នុងនាមជាភ្ញៀវទេសចរកាលពីដើមឆ្នាំនេះ។ ភ្នាក់ងារសាព័ត៌មាន KCNA បានរាយការណ៍ថា លោក Kim និយយាថារូបលោកបានធ្វើការទំនាក់ទំនងដំបូងដោយមន្រ្តីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងក្នុងឆ្នាំ២០១១ ឲ្យធ្វើការជាចារកម្មស៊ីឈ្នួល។ រូបលោកត្រូវបានចាប់ខ្លួនខណៈដែលទទួលយក USB stick ដែលមានផ្ទុកព័ត៌មានអំពីយោធា និងព័ត៌មានសម្ងាត់នុយក្លេអ៊ែរពីប្រភពមួយ៕

N Korea 29-04-16