សេតវិមានថ្កោលទោសការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦

សេតវិមានបានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសនៅទីក្រុងអាល្លីប៉ូ ប្រទេសស៊ីរីដោយនិយាយថាខ្លួនភ្ញាក់ផ្អើលដោយការ វាយប្រហារនៅមន្ទីរពេទ្យមួយដែលសម្លាប់មនុស្សជាច្រើននាក់រួមទាំងកុមារ និងគ្រូពេទ្យ។ អ្នកនាំពាក្យសេតវិមានបាននិយាយថា យើងបានថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដែលបានសម្លាប់មនុស្សជាង ៦០នាក់នៅទីក្រុងអាល្លីប៉ូ។ ការវាយប្រហារនេះបានបំផ្លាញមន្ទីរពេទ្យ និងបានសម្លាប់មនុស្សរាប់សិបនាក់នៅក្រុងអាល្លីប៉ូដែលកាន់កាប់ដោយក្រុមឧទ្ទាម។ ការវាយប្រហារទីក្រុងអាល្លីប៉ូជាមូលហេតុចំបងនៃការកើនឡើងយោធាដែលបានបំផ្លាញការពិភាក្សាសន្តិភាពនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសក្នុងគោលបំណងបញ្ចប់សង្គ្រាមរយៈពេល ៥ឆ្នាំ។ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថាការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់ក្រុមឧទ្ទាមនៅក្នុងទីក្រុងអាល្លីប៉ូបានសម្លាប់មនុស្ស ២០០នាក់ដែលភាគច្រើននៃពួកគេគឺជាក្រុមប្រឆាំង៕

White house 30-04-16