“ការរំលោភលើអធិបតេយ្យភាព”៖ ក្រុងម៉ូស្គូរិះគន់ការសម្រេចចិត្តរបស់លោកអូបាម៉ាដែលបញ្ជូនកងទ័ពអាមេរិកចំនួន ២៥០នាក់បន្ថែមទៅកាន់ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦

ក្រុងម៉ូស្គូបានសម្តែងក្តីបារម្ភជុំវិញការចុះចតនៃទាហានអាមេរិកចំនួន ១៥០នាក់ក្នុងតំបន់ Rumeilan ភាគឦសានប្រទេសស៊ីរី ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលស៊ីរី ដែលទង្វើរបែបនេះត្រូវបានគេហៅថាជា “ការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនេះ”។
កាលពីថ្ងៃចន្ទប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថាផែនការបង្កើនវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរីដោយការបញ្ចេញទ័ពបន្ថែមផ្ទាល់ខ្លួនចំនួន ២៥០នាក់ទៀតដែលចំនួនសរុបទាំងអស់ ៣០០នាក់។ លោកបាននិយាយថាកងទ័ពទាំងនេះនឹងជួយបណ្តេញក្រុមរដ្ឋអ៊ីស្លាម (IS, អតីតក្រុម ISIS/ISIL) ដែលជាក្រុមភេរវកម្ម។ ការផ្លាស់ប្តូរដែលគួរឲ្យតក់ស្លុតនេះវាផ្ទុយនឹងការសន្យារបស់លោកអូបាម៉ា ពីដំបូងដែលថាមិនមានបោះជំរុំនៅលើទឹកដីប្រទេសស៊ីរីទេ។ លើកដំបូងដែលលោកអូបាម៉ាមិនបានគោរពពាក្យសន្យារបស់ខ្លួនកាលពីឆ្នាំ២០១៣ គឺនៅពេលដែលគាត់បានបញ្ជួនកងកម្លាំងប្រតិបត្តិការពិសេសអាមេរិកចំនួន ៥០នាក់ទៅកាន់ប្រទេសស៊ីរីកាលពីឆ្នាំមុនបាននិយាយថាការផ្លាស់ប្តូរនេះគឺជាការស្ទង់មើល ហើយមិនមែនជាការបោះជំហានឲ្យកាន់តែជិតដើម្បីឈ្លានពានយកទឹកដីមួយនេះទេ ។ កាលពីថ្ងៃពុធទាហានអាមេរិកប្រមាណជា ១៥០នាក់បានមកដល់ទីក្រុងដែលគ្រប់គ្រងដោយក្រុមឃើដ នៃតំបន់ Rumeilan ភាគឦសានប្រទេសស៊ីរី នេះបើយោងតាមរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ចេញដោយទីភ្នាក់ងារសាណា៕

US Syria 01-05-16