ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦
ភ្នាក់ងារពន្លត់អគ្គីភ័យប្រមាណជា ១៧០នាក់មកពីការិយាល័យពន្លត់អគ្គីភ័យ New York City Fire Department បានតតាំងជាមួយអណ្តាតភ្លើងដែលបង្ករឲ្យមានសម្លេងរោទ៍ឧប្បត្តិហេតុចំនួនបួនលើក។ របាយការណ៍ដំបូងបានឲ្យដឹងថាអាចមានមនុស្សជាប់នៅក្នុងអគារនោះ តែក្រុមភ្នាក់ងារពន្លត់អគ្គីភ័យនិយាយថាពុំមានអ្នករងរបួស ឬបាត់បង់ជិវិតនោះទេ។ “យើងទាំងអស់គ្នានៅមានជិវិត ប៉ុន្តែអាគារត្រូវរងការខូចខាតទាំងស្រុង” នេះបេីតាមប្រសាសន៍របស់លោកអាចារ្យ Fr. Djokan ប្រាប់អ្នកសារព័ត៌មាន RT។ ក្រៅពីនេះ NYPD រាយការណ៍ថាបានស្នើសុំកងចល័តកម្រិត១ នៅកន្លែងកើតហេតុដើម្បីគ្រប់គ្រងហ្វូងមនុស្ស។ បណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមពីកន្លែងកើតហេតុឲ្យដឹងថាការឆេះនេះកើតឡើងនៅក្នុងតំបន់ Manhattan នៅព្រះវិហារ Serbian Orthodox Cathedral ជាវិហារសាសនាចាស់មួយដែលមានទីតាំងនៅភាគខាងលិចលើផ្លូវលេខ២៥ ស្ថិតនៅចន្លោះ Broadway និងរុក្ខវិថី Avenue សហរដ្ឋអាមេរិក ក្នុងសង្កាត់ NoMad ក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក។ ព្រះវិហារនេះមានក្បាច់រចនារស់រវើកបង្កើតក្នុងឆ្នាំ១៨៥០ ដោយស្ថាបត្យករ Richard M. Upjohn។ សហគមន៍កាតូលិកជាផ្នែកមួយនៃសាសនាចក្រគ្រឹស្តជាសាសនាដែលមានជាច្រើនទសវត្សរ៍មករហូតដល់ឆ្នាំ១៩១៥។ អ្នកកាន់សាសនាចក្រ Serbian Orthodox បានទិញអាគារនេះ និងបានកំណត់វាជាប្រវត្តិសាស្ត្រទីក្រុងញូវយ៉ក ពីគ្រឹស្តសាសនាភូមិភាគ Episcopal Diocese ក្នុងក្រុងញូវយ៉ក ឆ្នាំ១៩៤២។ មុនពេលមានការឆេះនេះកើតឡើង នៅលើទំព័រ Facebook របស់សាសនានេះបានផុសពីការប្រារព្ធពិធីបុណ្យ Easter យ៉ាងសប្បាយរីករាយ៕