ក្រុម ISIS អះអាងទទួលខុសត្រូវចំពោះហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្ត ២លើក ដែលសម្លាប់មនុស្ស ៣២នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែឧសភា

រថយន្ត ២គ្រឿងបានផ្ទុះនៅភាគខាងត្បូងនៃក្រុង Samawa ប្រទេសអ៊ីរ៉ាក់ ដែលគេអះអាងថាមានជនស៊ីវិល ៣២នាក់ស្លាប់ និង៧៥នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមប្រភពព័ត៌មាន Reuters ទទួលបានពីប៉ូលិសក្នុងតំបន់។ ក្រុមរដ្ឋអ៊ីស្លាម (IS, អតីតក្រុម ISIS/ISIL) បានអះអាងទទួលខុសត្រូវក្នុងសកម្មភាពនេះ។ ហេតុការណ៍ផ្ទុះកើតឡើងនៅជិតអគាររដ្ឋាភិបាល និងកន្លែងមួយទៀតនៅចម្ងាយ ៦០ម៉ែត្រពីគ្នានៅឯស្ថានីយ៍រថយន្តក្រុងមួយ នេះយោងតាមប្រភពប៉ូលិសបានប្រាប់ Reuters។ ក្នុងហេតុការណ៍ផ្ទុះនេះបានបង្កឲ្យមានភ្លើង និងផ្សែងយ៉ាងក្រាស់ពីកន្លែងកើតហេតុ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងកុំឲ្យឆាបឆេះដល់រថយន្តផ្សេងទៀត។ ក្រុមរដ្ឋអ៊ីស្លាមគ្រប់គ្រងភាគច្រើនលើតំបន់ Sunni ភាគខាងជើង និងភាគខាងលិចអ៊ីរ៉ាក់ ហើយការវាយប្រហារភេរវកម្មកើតឡើងនៅភាគខាងត្បូងក្រុង Samawa ហើយវាកម្រមានការជាប់ទាក់ទងគ្នាណាស់។ ចំនួនអ្នកស្លាប់ដែលបណ្តាលមកពីការធ្វើភេរវកម្ម ២លើកក្នុងក្រុង Samawa ទំនងជាមានចំនួនកើនឡើងនៅពេលដែលក្រុមជួយសង្គ្រោះ និងក្រុមពន្លត់អគ្គីភ័យបន្តជំរះកំទេចកំទីពីការផ្ទុះ។ Samawa ជារដ្ឋធានីនៃរដ្ឋាភិបាល Muthanna តាំងនៅ ហើយមានប្រជាជនភាគច្រើនជាក្រុមម៉ូស្លីម Shia រស់នៅ៕

Car fired bomb 02-05-16