ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦
អាជ្ញាធរអ៊ីតាលីបានចាប់ខ្លួនជនសង្ស័យចំនួនបួននាក់ដែលហាក់ប្បីដូចជាមានឆន្ទៈចង់អនុវត្តន៍ការវាយប្រហារភេរវកម្មនៅក្នុងទីក្រុង Rome និង Vatican។ យ៉ាងហោចណាស់មានសមាជិកពីរនាក់រផ្សេងទៀតរបស់រដ្ឋអ៊ីស្លាមមានគំរោងរត់គេចខ្លួន។ ខណៈដែលមិនមានការបង្ហាញការវាយប្រហារជាក់ច្បាស់ ក្រុមនេះនិយាយដោះសារថាខ្លួនទទួលបញ្ជាពីក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ដើម្បីអនុវត្តន៍អំពើឃោរឃៅនៅក្នុងប្រទេសអ៊ីតាលី “ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើទីក្រុង Rome” ក៏ដូចជាទីក្រុង Vatican ក្នុងអំឡុងពេលឆ្នាំ Jubilee of Mercy ព្រះរាជអាជ្ញារបស់ក្រុង Milan លោក Maurizio Romanelli ប្រាប់អ្នកយកព័ត៌មាន។ អ្នកដែលត្រូវឃុំខ្លួនទាំង ២នាក់រួមមាន លោក Abderrahim Moutaharrik ម្ចាស់ជើងឯកប្រដាល់សេរី និងប្រពន្ធរបស់គាត់ Salma Bencharki។ ប្តីប្រពន្ធនេះត្រូវគេចាប់ខ្លួននៅក្នុងខេត្ត Lombardy នៃទីក្រុង Lecco ជាផ្នែកមួយនៃការសហការស្វែងរករួមគ្នារវាងទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ប្រទេសអ៊ីតាលី ការស៊ើបអង្កេតទូទៅ និងប្រតិបត្តិការពិសេសផ្នែក (DIGOS) និង ROS ក្រុមប្រតិបត្ដិការពិសេសដែលជាផ្នែកមួយនៃកម្លាំងប៉ូលិសរបស់ប្រទេសអ៊ីតាលី។ អាជ្ញាធរនិយាយថាប្តីប្រពន្ធនេះបានរៀបចំផែនការធ្វើដំណើរទៅកាន់ទឹកដីដែលកាន់កាប់ដោយ IS ជាមួយនឹងកូនរបស់ពួកគេដែលមានអាយុ ២ឆ្នាំម្នាក់ និង៤ឆ្នាំម្នាក់។ មនុស្សទី៣ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ លោក Abderrahmane Khachia អាយុ ២៣ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានគម្រោងធ្វើដំណើរទៅកាន់ការិយាល័យរបស់ព្រះចៅកាលិហ្វ ISIS ផងដែល៕