ប្រភពព័ត៌មានពី Shiapost ចេញផ្សាយថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦
មេដឹកនាំនៃក្រុមគណបក្សប្រឆាំងសំខាន់មួយក្រុមរបស់ប្រទេសបារ៉ែនត្រូវបានគេដោះលែងពីពន្ធនាគារដោយមានការស្វាគមន៍សប្បាយអបអរនៅក្នុងភូមិមួយនៅភាគខាងលិចរដ្ឋធានីម៉ាណាម៉ា។ លោក មហាមេដ អាលី ម៉ាហ្វូស មេដឹកនាំរណសិរ្សអ៊ីស្លាមដែលគេស្គាល់ផងដែរថាជា អាម៉ាល់ ត្រូវបានគេដោះលែងឱ្យមានសេរីភាពបន្ទាប់ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទការចូលរួមក្នុងការប្រមូលផ្តុំខុសច្បាប់អំឡុងពេលការបះបោរនៅប្រទេសបារ៉ែនកាលពីឆ្នាំ២០១១ ដែលត្រូវបានគេឃើញជាការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយប្រជាជនកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីតប្រឆាំងនឹងគណបក្សកាន់អំណាចដែលដឹកនាំដោយមេដឹកនាំនិកាយស៊ុននី។ ប្រធាននៃមជ្ឈមណ្ឌលសិទិ្ធមនុស្សប្រទេសបារ៉ែន លោកណាបែល រ៉ាចាប់ បាននិយាយថាអ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនទៀតគួរតែត្រូវបានដោះលែងផងដែរ ហើយក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ប្រទេសបារ៉ែនដែលបានបរាជ័យក្នុងការអនុវត្តកំណែទម្រង់ដើម្បីផ្តល់អោយក្រុមស៊ីអ៊ីតមានសិទ្ធច្រើនជាងមុននៅក្នុងរដ្ឋាភិបាល។ គួរបញ្ជាក់ថាប្រទេសបារ៉ែនបានចោទប្រកាន់ក្រុមស៊ីអ៊ីត អ៊ីរ៉ង់ ថាបាន បង្កឱ្យមានភាពចលាចលនៅក្នុងប្រទេស និងការផ្គត់ផ្គង់អាវុធទៅឱ្យក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតដែលនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកជាច្រើន ប៉ុន្តែប្រទេសអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ៕