ក្រុមឧទ្ទាម ISIS អះអាងពីការចាក់សម្លាប់ជាងកាត់ដេរនៅក្នុងប្រទេសបង់ក្លាដែស

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦

មន្រ្តីប៉ូលិសនៅក្នុងប្រទេសបង់ក្លាដែសនិយាយថាពួកគេបានចាប់ខ្លួនមនុស្ស ៣នាក់ដែលមានជាប់ទាក់ទងទៅនឹងការស្លាប់របស់ជាងកាត់ដេរហិណ្ឌូម្នាក់ដែលត្រូវគេចាក់សម្លាប់នៅស្រុក Tangail ប្រទេសបង់ក្លាដែស។ ជនដែលត្រូវឃុំខ្លួនសម្រាប់ការសាកសួររួមមានទាំងសមាជិកគណបក្សចំនួន ២នាក់ ដែលម្នាក់មកពីគណបក្សប្រឆាំងគណបក្ស BNP និងម្នាក់ទៀតជាមេដឹកនាំក្នុងតំបន់នៃគណបក្សអ៊ីស្លាម Jamaat e Islami។ ជាងកាត់ដេរឈ្មោះ Nikhil Joarder ដែលជាជនរងគ្រោះចុងក្រោយនៅក្នុងការវាយប្រហារស្រដៀងៗគ្នានេះ។
ប៉ូលិសនិយាយថា Joarder កំពុងនៅខាងក្នុងហាងកាត់ដេររបស់លោកនៅ Tangail កាលពីថ្ងៃសៅរ៍ ជនដៃដល់ ២នាក់ធ្វេីដំណើរដោយម៉ូតូបានវាយប្រហារគាត់ដោយកាំបិត។ គាត់បានស្លាប់ភ្លាមៗនៅនឹងកន្លែង នេះបើយោងតាមប្រភពព័ត៌មានពីស្នងការប៉ូលីសលោក Mohammed Tanvir Tangail។ គួរបញ្ជាក់ផងដែរថាក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

Banglades 02-05-16