ទាហានស៊ីរីរារាំងការវាយប្រហាររបស់ភេរវកម្មក្នុងភាគខាងកើតទីក្រុងហូម (Homs)

0

ប្រភពព័ត៌មានពី ALALAM ចេញផ្សាយថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦

កងទ័ពស៊ីរីដែលបានជួយគាំទ្រពីកងកម្លាំងអាកាសបានរុញថយការវាយប្រហាររបស់ ISIS នៅទីតាំងកងទ័ពរបស់ខ្លួនក្នុងភាគខាងកើតនៃខេត្តហូម Homs កាលពីថ្ងៃចន្ទ ដែលសម្លាប់ពួកភេរវករ Takfiri ច្រើនជាង ១២នាក់។ យ៉ាងហោចណាស់ក្រុមភេរវករ ISIS ១៦នាក់ស្លាប់ក្នុងការប្រយុទ្ធដ៏ស្វិតស្វាញជាមួយក្រុមទាហានរបស់រដ្ឋាភិបាលស៊ីរីក្នុងតំបន់ Jabal al-Shaer ក្នុងភាគខាងកើតខេត្តហូម។ ផែ្នករឹងនៃកងទ័ព ISIS ត្រូវបានវាយបំផ្លាញចោលផងដែរដោយក្រុមទាហានរបស់រដ្ឋាភិបាលស៊ីរីក្នុងការប៉ះទង្គិចគ្នានេះ។ កាលពីព្រឹកថ្ងៃចន្ទ ប្រភពព័ត៌មានពីកងទ័ពបានប្រកាសថាសមាជិកក្រុម ISIS យ៉ាងតិច ១៧៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់កងយោធាស៊ីរីក្នុងតំបន់សម្បូរប្រេងនៅភាគខាងកើតផ្នែកមួយនៃខេត្តហូម។ ប្រភពព័ត៌មានបានថ្លែងថា ទាហានស៊ីរី និងកងកម្លាំងដែលមានប្រជាប្រិយភាពកំពុងបន្តរំកិលទៅមុខប្រឆាំងនឹងក្រុមភេរវករ ISIS នៅក្បែរអណ្តូងប្រេង al-Hail តាមបណ្តោយផ្លូវហាយវេ Palmyra Deir-Ezzur ដែលបានបញ្ចប់ដោយការសម្លាប់យុទ្ធជនយ៉ាងតិច ១៧៥នាក់ និងបំផ្លិចបំផ្លាញផ្នែករឹងយោធារបស់ពួកវាក្នុងទ្រង់ទ្រាយធំ។ ប្រភពព័ត៌មានបានបន្ថែមថាពួកភេរវករបានរត់គេចពីសមរភូមិនៃភាគខាងកើតខេត្តហូម ដើម្បីស្វែងរកទីជម្រកមានសុវត្ថិភាពជាងមុនក្នុង Albu Kamal ហើយក្រោយមកទៅក្នុងទឹកដីអ៊ីរ៉ាក់។ កាលពីព្រឹកថ្ងៃនេះ សេចក្តីរាយការណ៍បានអោយដឹងថាទាហានស៊ីរី និងកងកម្លាំងការពារជាតិបានបន្តរុញក្រុម ISIL អោយត្រឡប់ទៅវិញពីតំបន់ដែលនៅជិតទីក្រុងបុរាណនៃប៉ាលម៉ៃរ៉ា (Tadmur) និងសន្តិសុខបានស្តារឡើងវិញ រត់ទៅតំបន់ទំនាបល្វឹងល្វើយនៅក្បែរតំបន់ភ្នំដែលបានរំលោះថ្មីៗនោះ។ កងកម្លាំងរបស់រដ្ឋាភិបាលស៊ីរីក្នុងពេលប្រយុទ្ធមួយម៉ោងឥតឈប់បានបង្ខំអោយក្រុមភេរវករ ISIS ដកថយពីតំបន់ទំនាបខាងត្បួងនៃ Jabal (ភ្នំ) al-Mketa’a និងតំបន់ខ្ពង់រាបក្នុងភាគខាងលិចនៃភ្នំ Antar។ FNA បានរាយការណ៍ថាក្រុម ISIS បានបន្សល់ទុកចំនួនអ្នកស្លាប់ និងសមាជិរបួស ហើយបានរត់ចោលសមរភូមិ៕

Syria Army 03-05-16