បំផ្ទុះគ្រាប់បែក ៣លើកនៅក្នុង និងជិតក្រុងបាដាដសម្លាប់មនុស្ស ១៨នាក់ និងរងរបួស ៤៥នាក់

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០២ ខែឧសភា

យ៉ាងហោចណាស់មានមនុស្ស ០៨នាក់ស្លាប់ និងមនុស្ស ៤៥នាក់ផ្សេងទៀតរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅ ៣ទីតាំងផ្សេងគ្នានៅប្រទេសអ៊ីរ៉ាក់ ក្នុងក្រុងបាដាដ នេះបើយោងតាមប្រភពព័ត៌មានពីប៉ូលិស និងពេទ្យ។ ការផ្ទុះ ២កន្លែងបានវាយប្រហារអ្នករស់នៅក្នុងសង្កាត់ Saydiya ស្ថិតនៅប៉ែកខាងត្បូងនៃក្រុងបាដាដ។ គ្រាប់បែកដែលបង្កប់ក្នុងចំណតរថយន្តបានផ្ទុះឡើង សម្លាប់មនុស្ស ១១នាក់ និងបង្ករឲ្យមានអ្នករងរបួស ៣០នាក់។ ភាគច្រើននៃជនរងគ្រោះជាអ្នកដែលចូលរួមធម្មយាត្រាស៊ីអ៊ីតម៉ូស្លីម ដែលកំពុងនៅតាមផ្លូវទៅទីសក្តារៈក្នុងរដ្ឋធានីក្នុងប្រទេសអ៊ីរ៉ាក់ដែលជាកន្លែង Imam Moussa al-Kadhim ជាចៅតួតរបស់ព្យាការី Mohammad។ កងកម្លាំងសន្តិសុខបានព័ទ្ធជុំវិញកន្លែងកើតហេតុ និងបញ្ចូនអ្នករបួសទៅកាន់មន្ទីពេទ្យដែលនៅក្បែរនោះ និងធ្វើកោសល្យវិច័យលើសាកសព យោងតាមប្រភពប៉ូលិសបាននិយាយប្រាប់ទូរទស្សន៍ក្នុងស្រុក Alsumaria ដោយសុំមិនបញ្ចេញឈ្មោះ។ ឧបករណ៍បំផ្ទុះមួយចំនួនត្រូវបានរៀបចំក្នុង Tarmia ដែលជាទីក្រុងស្ថិតនៅជិតរាជធានីអ៊ីរ៉ាក់ បានបានសម្លាប់មនុស្ស ០២នាក់ និង០៦នាក់រងរបួស។ គ្រាប់បែកនៅលើផ្លូវក្នុងទីក្រុង Khalisa មានចម្ងាយ ៣០km ពីបាដាដបានសម្លាប់មនុស្ស ០១នាក់ និង ០២នាក់រងរបួស។ ក្រុមឧទាមអ៊ីស្លាមអះអាងពីការទទួលខុសត្រូវលើការវាយប្រហារតាមរយៈសរសេរលើអនឡាញ។ ក្រុងបាដាដទើបតែប៉ះទង្គិចដោយមានការបោកគ្រាប់បែកអត្តឃាត ដែលបណ្តាលឲ្យមានមនុស្សជាច្រើននាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមកទៀត។ កាលពីថ្ងៃសៅ គ្រាប់បែកដែលបង្កប់ក្នុងឡានបានសម្លាប់មនុស្ស ២១នាក់ជិតក្រុងអ៊ីរ៉ាក់។ គ្រាប់បែកត្រូវបានកំណត់គោលដៅនៅផ្សារស៊ីអ៊ីតក្នុងក្រុង Nahrawan។ ក្រុមឧទ្ទាមអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) បានអះអាងទទួលខុសត្រូវក្នុងការបំផ្ទុះគ្រាប់បែកនេះ។ កាលពីថ្ងៃទី ២២ ខែ មេសា មានមនុស្ស ០៩នាក់ត្រូវបានសម្លាប់ក្នុងព្រឹត្តការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតលើវិហារស៊ីអ៊ីតភាគនិរតីក្រុងបាដាដ ក៏ក្រុម IS បានអះអាងថាជាសកម្មភាពរបស់ខ្លួនដែរ។ ការផ្ទុះនេះកើតឡើងបន្ទាប់ពីការអធិស្ឋាននៅថ្ងៃសុក្រ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកបំផ្ទុះអាវកាក់របស់គាត់៕

Bagdad 03-05-16