កងទ័ពជើងទឹកត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់បន្ទាប់ពីក្រុម ISIS វាយបែកខ្សែបន្ទាត់ Peshmerga

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៦

មន្ត្រីមន្ទីរបញ្ចកោណបញ្ជាក់កាលពីថ្ងៃអង្គារថាកងទ័ពជើងទឹកសហរដ្ឋអាមេរិកម្នាក់ស្លាប់ក្នុងប្រទេសអ៊ីរ៉ាក់ដែលជាលទ្ឋផលនៃ ការសំរបសំរួល និងការវាយប្រហារដ៏ស្មុគស្មាញមួយដោយក្រុមអ្នកប្រយុទ្ធ ISIS ប្រមាណជា ១០០នាក់ដែលមានចម្ងាយជិត ៣០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Mosul។ មន្ត្រីការពារជាតិសហរដ្ឋអាមេរិកម្នាក់ប្រាប់សារព័ត៌មាន CNN ថាក្រុមឧទ្ទាម ISIS បានប្រើប្រាស់រថយន្តជាច្រើនក្នុងនោះមានរថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត និងត្រាក់ទ័រឈូសដើម្បីវាយបំបែកប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅខ្សែបន្ទាត់ខាងមុខ និងបន្តដំណើរ ៣ ទៅ ៥គីឡូម៉ែត្រទៀតទៅកាន់មូលដ្ឋាន Peshmerga ដែលជាកន្លែងរបស់ក្រុមមន្រ្តី SEALs មកទស្សនាជាបណ្តោះអាសន្ន។ មន្រ្តីបន្ថែមថាការប្រយុទ្ធគ្នាដោយកាំភ្លើងធ្វើឡើងនៅជុំវិញទីក្រុង Telskof ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Peter Cook និយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថាមន្រ្តី SEAL ដើរតួរជាទីប្រឹក្សាដល់កងកម្លាំង Peshmerga ឃើដដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។ យោងតាមមន្រ្តីសហរដ្ឋអាមេរិកឲ្យដឹងថាសហរដ្ឋអាមេរិកបានឆ្លើយតបភ្លាមៗលើការវាយប្រហារនេះដោយយន្តហោះ F-១៥ និងយន្តហោះគ្មានមនុស្សបើកដែលទម្លាក់គ្រាប់បែកមកលើទីតាំងនេះប្រមាណជាង ២០គ្រាប់៕

Iraq 04-05-16