ប៉ូលីសអេស្បាញចាប់ខ្លូនមនុស្ស ៤នាក់ចោទប្រកាន់ពីបទផ្សព្វផ្សាយពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៦

ក្រសួងមហាផ្ទៃបានអោយដឹងថាប៉ូលិសអេស្បាញបានចាប់ខ្លូនមនុស្ស ៤នាក់នៅជាយទីក្រុងម៉ាឌ្រីដពីបទផ្សព្វផ្សាយពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមតាមរយៈបណ្តាញផ្សព្វផ្សាយសង្គម។ មនុស្ស ៣នាក់ក្នុងចំណោមពួកគេត្រូវចាប់ខ្លូននៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង មកពីប្រទេសម៉ារ៉ុក ហើយមនុស្សម្នាក់ទៀតគឺជាជនជាតិអេស្បាញ។ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាពួកគេត្រូវបានចោទប្រកាន់ថាបានកំណត់គោលដៅយកមនុស្សរាប់រយនាក់តាមរយៈការផ្ញើរសារបន្ទាន់ និងបណ្តាញសង្គមផ្សេងទៀតមុនពេលធ្វើការ ទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងក្រុមតូចៗជាច្រើន។ រហូតមកទល់ពេលនេះនៅក្នុងឆ្នាំ២០១៦ ប្រទេសអេស្បាញបានចាប់ខ្លូនមនុស្ស ២៣នាក់ដែលគេសន្មតថាមានជាប់ពាក់ព័ន្ធទៅនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម៕

Spain 04-05-16