អ្នកកាសែតម្នាក់ជ្រៀតចូលក្នុងកោសិកាដែលជាប់ពាក់ព័ន្ធជាមួយក្រុម ISIS ដែលរៀបចំគម្រោងធ្វើភេរវកម្មទៅលើជនជាតិបារាំង

0

ប្រភពព័ត៌មានពីរយទ័រ ចេញផ្សាយថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៦

អ្នកកាសែតជនជាតិបារាំងម្នាក់បានជ្រៀតចូលកោសិការបស់សាខាក្រុមរដ្ឋអ៊ីស្លាមដែលមានគំរោងវាយប្រហារមកលើប្រទេសបារាំង។ គាត់ប្រើម៉ាស៊ីនថតដែលបានលាក់ទុកដើម្បីថតក្រុមជីហាដដែលមានបំណងសម្លាប់ជនជាតិបារាំងអោយបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីបានឡើង “ឋានសួគ៍”។ អ្នកកាសែតដែលបានប្រើប្រាស់ឈ្មោះក្លែងក្លាយ (Ramzi) បាននិយាយថាគាត់បានអនុវត្តការស៊ើបអង្កេតរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែ។ ឯកសារពេញលេញដែលមានចំណងជើងថា “ទាហានព្រះអាឡស់” ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃចន្ទក្រោយ។ អ្នកកាសែតដ៏អង់អាចរូបនេះបានផ្តល់បទសម្ភាសន៍អំពីបេសកកម្មរបស់លោកទៅកាន់ទីភ្នាក់ងារ AFP និងស្សនាវដ្តី Telerama។ Ramzi រៀបរាប់អំពីខ្លួនឯងថាជាជនជាតិម៉ូស្លីមម្នាក់ “នៃជំនាន់ដូចគ្នាជាឃាតករ” ដែលបានអនុវត្តការវាយប្រហារទីក្រុងប៉ារីសកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ បណ្ដាលឱ្យមានមនុស្សស្លាប់។ Ramzi និយាយទៅពួកជ្រុលនិយមនៅលើហ្វេសប៊ុក ហើយធ្វើការទាក់ទងជាមួយនឹងមនុស្សម្នាក់ ដែលជាជនជាតិបារាំង-ទួរគីវ័យក្មេងឈ្មោះ Oussama ដែលហៅខ្លួនឯងថា Emir នៃក្រុមនេះ។ សមាជិកនៃក្រុមជ្រុលនិយមជីហាដយ៉ាងហោចណាស់មានចំនួន ១០នាក់ដែលតាំងចិត្តស្លាប់ដើម្បីឡើងទៅឋានសួគ៍៕

ISIS-Linked 04-05-16