ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦
រដ្ឋាភិបាលប្រទេសអូស្ត្រាលីនិយាយថាបុរសជនជាតិអូស្រ្តាលីម្នាក់ដែលជាអ្នកជ្រើសរើសសមាជិកក្រុមឧទ្ទាមជាន់ខ្ពស់របស់ក្រុមរដ្ឋអ៊ីស្លាម IS ស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Neil Prakash ដែលជាប់ពាក់ពន្ឋ័ទៅនឹងក្រុមសកម្មប្រយុទ្ធក្នុងប្រទេសអូស្ត្រាលីធ្លាប់បង្ហាញខ្លួននៅក្នុងវីដេអូឃោសនាជាច្រើន។ លោកបានស្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសដែលកំណត់គោលដៅមកលើក្រុង Mosul កាលពីថ្ងៃទី ២៩ ខែមេសា នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ លោក Prakash ត្រូវបានគេចាត់ទុកថាជាអ្នកសកម្មប្រយុទ្ធជាន់ខ្ពស់នៅក្នុងប្រទេសអូស្រ្តាលី។ គួរបញ្ជាក់ផងដែរថាលោក Prakash ចាកចេញពីប្រទេសអូស្រ្តាលីក្នុងឆ្នាំ២០១៣ និងធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ជាកន្លែងដែលលោកចាប់ផ្តើមបង្ហាញខ្លួននៅក្នុងវីដេអូឃោសនា និងអំពាវនាវឱ្យមានការវាយប្រហារមកលើប្រទេសអូស្ត្រាលី៕