យុទ្ធជនក្រុម ISIS និងប្រពន្ឋស្លាប់នៅក្នុងការវាយប្រហារតាមអាកាស

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦

មន្ទីរបញ្ចកោណប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានសម្លាប់យុទ្ឋជនក្រុម ISIS និងប្រពន្ធរបស់គាត់ដែលជាប់ពាក់ព័ន្ធក្នុងគម្រោងការវាយប្រហារលោកភាគខាងលិច។ មន្រ្តីយោធានិយាយថាលោក Abu Sa’ad Al-Sudani ជនជាតិស៊ូដង់ និងប្រពន្ធ Shadi Jabar Khalil Mohammad ជនជាតិអូស្រ្តាលីស្លាប់នៅថ្ងៃទី ២២ ខែមេសា ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅក្បែរតំបន់ Al Bab ប្រទេសស៊ីរី។ លេខាធិការមន្ទីរបញ្ចកោណលោក Peter Cook និយាយថា “អ្នកទាំង២ គឺលោក Al-Sudani និងប្រពន្ឋជាសកម្មជនក្នុងការជ្រើសរើសយុទ្ធជនបរទេសព្រមទាំងប្រឹងប្រែងជម្រុញឲ្យមានការវាយប្រហារប្រឆាំងនឹងលោកខាងលិច”។ ពួកគេរៀបចំគម្រោងការវាយប្រហារដោយកំណត់គោលដៅមកលើសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស នេះបើយោងតាមមន្ទីរបញ្ចកោណ។ លោក Cook បន្តថា៖ “ការស្លាប់របស់ al-Sudani និង Shadi បានលុបបំបាត់អ្នកជ្រើសរើសក្រុម ISIS ដែលមានឥទ្ធិពលក្នុងការប៉ុនប៉ងព្យាយាមវាយប្រហារប្រទេសលោកខាងលិច និងបំផ្លាញសមត្ថភាពក្រុម ISIS ក្នុងការរៀបចំការវាយប្រហារផងដែរ”៕

ISIS 06-05-16