ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦
ក្រុមព្រឹទ្ធាចារ្យនៃកុលសម្ព័ន្ធមួយនៅក្នុងប្រទេសប៉ាគីស្ថានត្រូវចាប់ខ្លួនក្នុងករណីបញ្ជារអោយសម្លាប់ក្មេងស្រីម្នាក់មានអាយុ ១៦ឆ្នាំយ៉ាងឃោរឃៅដែលបានជួយគូស្នេហ៍មួយគូពង្រត់គ្នា។ ក្មេងស្រីនេះត្រូវគេចង បន្ទាប់មកដុតរហូតដល់ស្លាប់នៅក្នុងរថយន្តដែលបានប្រើសម្រាប់រត់គេចខ្លួន។ សារព័ត៌មាន Reuters បានរាយការណ៍ថាឃាតកម្មនេះកើតឡើងកាលពីសប្តាហ៍មុននៅក្នុងទីក្រុងនៃ Donga Gali មានចំងាយប្រហែលជា ៥០គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីអ៊ីស្លាម៉ាបាត។ គេបានហៅការសម្លាប់ដោយកិត្តិយសនេះស្ថិតក្រោមការបញ្ជាពីក្រុមព្រឹទ្ធាចារ្យដែលជាការដាក់ទណ្ឌកម្មបន្ទាប់ពីជនរងគ្រោះបានជួយគូស្នេហ៍នោះចេញពីភូមិមួយនៅជិតភូមិ Makol។ គូស្នេហ៍មួគូនេះបានបំពានលើតំលៃវប្បធម៍ដោយពួកគេរត់ចេញរួមគ្នា ហើយក្រុមព្រឹទ្ធាចារ្យបានឃើញការចូលរួមរបស់ក្មេងស្រីអាយុ ១៦ឆ្នាំរូបនេះ ជាទង្វើដែលធ្វើឱ្យមានការខូចកេរ្តិ៍ឈ្មោះរបស់ភូមិ។ មេប៉ូលិសស្រុកលោក Saeed Wazir បានឱ្យដឹងថាអ្នកចាស់ទុំទាំងនោះ “បាននាំនាងទៅកន្លែងបោះបង់ចោលមួយនៅខាងក្រៅភូមិ ហើយបានធ្វើឱ្យនាងសន្លប់ដោយការចាក់ថ្នាំមួយចំនួន។ បន្ទាប់មកពួកគេបានអោយក្មេងស្រីនោះអង្គុយក្នុងឡានមួយដែលគូស្នេហ៍នេះប្រើប្រាស់សម្រាប់រត់គេចខ្លួន ពួកគេបានចងដៃរបស់នាងទៅនឹងកៅអី ហើយបន្ទាប់មកចាក់សាំងទៅលើនាង និងរថយន្ត ហើយបន្ទាប់មកពួកគេដុតរថយន្តនេះចោល។ សារព័ត៌មាន Reuters បាននិយាយថាសមាជិក ១៥នាក់នៃក្រុមប្រឹក្សាកុលសម្ព័ន្ធត្រូវចាប់ខ្លួនក្នុងករណីនេះ ខណៈដែលម្តាយ និងបងប្រុសរបស់ជនរងគ្រោះ កាត់ទោសពីបទបញ្ញា និងយល់ព្រមក្នុងសម្លាប់៕