ប្រទេសចិនប្រៀបធៀបការរិះគន់អំពីបញ្ហាសមុទ្រចិនខាងត្បូងដូចទៅនឹងការសង្កត់រឺស័រ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសចិននិយាយថាការរិះគន់ទៅលើប្រទេសចិនពាក់ព័ន្ធនឹងទំនាស់ទឹកដីនៅសមុទ្រចិនខាងត្បូងប្រៀបដូចជាការសង្កត់រឺស័រ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានបន្ទោសប្រទេសហ្វីលីពីនចំពោះការមិនគោរពកិច្ចព្រមព្រៀងដែលបង្កើតឡើងក្នុងឆ្នាំ ១៨៩៨។ ប្រទេសចិនទាមទារស្ទើរទាំងអស់នូវដែនទឹកដែលសម្បូរដោយរ៉ែនៅសមុទ្រចិនខាងត្បូង និងជាផ្លូវនាវាចរណ៍ពាណិជ្ជកម្មមានតម្លៃ ៥ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ចំណែកប្រទេសហ្វីលីពីន ប្រ៊ុយណេ វៀតណាម ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ក៏បានទាមទារទឹកដីទាំងនោះមួយចំនួនផងដែរ។ សកម្មភាពចូលគ្រប់គ្រងរបស់ប្រទេសចិនទៅលើទឹកដីនៅសមុទ្រចិនខាងត្បូងដូចជាការបង្កើតកោះសិប្បនិម្មិត និងបង្កើតអាកាសយានដ្ឋានជាដើមបង្កការព្រួយបារម្ភនៅទូទាំងពិភពលោកដោយប្រទេសប្រជាធិបតេយ្យមានឧស្សាហកម្មលូតលាស់ទាំង ៧ ឬ G៧ ព្រមានថានឹងមានវិធានការប្រឆាំងចំពោះការបង្កហេតុនៅសមុទ្រចិនខាងត្បូង។ អគ្គលេខាក្រសួងការបរទេសចិន លោក ឪយ៉ាង យូជីង និយាយថារដ្ឋាភិបាលចិនមានឆន្ទះទទួលយកគំនិតយោបល់ និងការរិះគន់ស្ថាបនាពីបណ្ដាប្រទេសពាក់ព័ន្ធ ប៉ុន្តែប្រសិនបើប្រទេសទាំងនោះមានបំណងដាក់សម្ពាធទៅលើប្រទេសចិន ឬមានបំណងលាបពណ៌ប្រទេសចិន ដូច្នេះស្ថានភាពនោះដូចជារឺស័រ បេីសង្កត់កាន់តែខ្លាំងលោតកាត់តែខ្ពស់។ ទោះយ៉ាងណាទីក្រុងប៉េកាំងសង្ឃឹមថាប្រទេសពាក់ព័ន្ធទាំងឡាយ ឬអង្គការនានានៅពេលផ្ដល់យោបល់អំពីបញ្ហាសមុទ្រចិនខាងត្បូងគួរមានគោលដៅមានរបៀប និងគោលជំហរ៕

China 07-05-16