ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៦
ជាយក្រុង Mecca ជាទីក្រុងពិសិដ្ឋរបស់សាសនាអ៊ីស្លាមដែលធ្លាក់ចូលក្នុងអំពើហិង្សាកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលកងកម្លាំងសន្តិសុខអារ៉ាប៊ីសាអូឌីតហ៊ុមព័ទ្ធកន្លែងដែលសង្ស័យរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមក្នុងការជ្រើសរើសសមាជិកក្រុមឧទ្ទាម។ សេចក្តីថ្លែងការណ៍ពីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតឲ្យដឹងថា “ក្រុមភេរវករបានបាញ់មកលើកងកម្លាំងសន្តិសុខដែលតម្រូវឱ្យពួកគេបាញ់តបទៅវិញ និងបានសម្លាប់មនុស្ស ២នាក់ ហើយ ២នាក់ទៀតបានធ្វើអត្តឃាតបំផ្ទុះខ្លួនឯងឡើង”។ សេចក្តីថ្លែងការណ៍បានបន្ថែមថាមិនមានមន្ត្រីប៉ូលិសណាម្នាក់ទទួលរងរបួសក្នុងអំឡុងពេលប្រតិបត្ដិការពិសេសនេះទេ។ មន្រ្តីប្រចាំស្ថានីយ៍ក្នុងតំបន់លោក Al Arabiya បានរាយការណ៍ថាអាជ្ញាធរសង្ស័យថាពួកគេកំពុងរៀបចំផែនការវាយប្រហារមួយមកលើបរិវេណសន្តិសុខមួយកន្លែងនៅជិតផ្ទះរបស់ពួកគេ ដូច្នេះក៏បានដាក់ពង្រាយកងកម្លាំងដើម្បីកំចាត់ពួកគេក្នុងនោះរួមមានទាំងឧទ្ធម្ភាគចក្រប្រដាប់អាវុធផងដែរ។ នៅក្នុងការវាយឆ្មក់មួយផ្សេងទៀតនៅទីក្រុង Jeddah ប៉ូលិសចាប់ខ្លួនមនុស្ស ២នាក់ដែលសង្ស័យថាជាសមាជិកក្រុមរដ្ឋអ៊ីស្លាម IS៕