ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦
យោងតាមរបាយការណ៍ប៉ូលិសក្នុងតំបន់យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់ត្រូវបាញ់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃចន្ទខណៈដែលជនជាតិហ្វីលីពីនដែលគេជ្រើសរើសជាប្រធានាធិបតីថ្មី។ ជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារមកលើរថយន្ត និងម៉ូតូ ២គ្រឿងមុនពេលកន្លែងបោះឆ្នោតបើក។ លោកអធិការ Jonathan del Rosario ដែលជាអ្នកទទួលខុសត្រូវចំពោះបញ្ហាសន្តិសុខក្នុងអំឡុងពេលបោះឆ្នោតបានឱ្យដឹងថាការវាយប្រហារនេះកើតឡើងនៅខេត្ត Cavite មានចម្ងាយ ២១គីឡូម៉ែត្រ (១៣ម៉ាយល៍) ភាគខាងត្បូងនៃរដ្ឋធានី ហើយត្រូវបានចាត់ទុកថាជាតំបន់ដែលមានបញ្ហាដោយសារតែភាពតានតឹងផ្នែកនយោបាយ។ មិនទាន់មានព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងការវាយប្រហារនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថាមានមនុស្សសរុប ១៥នាក់ ហើយដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសហ្វីលីពីនដោយសារតែអំពើហិង្សានយោបាយនៅក្នុងឆ្នាំនេះ ក្នុងចំណោមពួកគេក៏មានបេក្ខជនអភិបាលក្រុងមួយរូបក្នុងទីក្រុង Lantapan គឺលោក Armando Ceballo៕