មនុស្ស ៥នាក់រងរបួសក្នុងហេតុការណ៍រលំអាគារក្នុងទីក្រុងរ៉ូមដោយសារការផ្ទុះ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ៥នាក់រងរបួសបន្ទាប់ពីការផ្ទុះមួយបានកើតឡើងនៅផ្ទះមួយកន្លែងស្ថិតនៅជាយក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យ។ មានការព្រួយបារម្ភដែលថាអាចមានមនុស្សមួយចំនួននៅជាប់នៅក្នុងគំនរបាក់បែកនៃអាគារដែលដួលរលំ។ មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេទាក់ទងទៅនឹងមូលហេតុនៃការផ្ទុះនេះទេ តែគេសន្និដ្ឋានថាវាអាចបង្ករឡើងដោយការផ្ទុះធុងឧស្ម័ន។ មនុស្ស ៥នាក់រងរបួស ហើយ ៣នាក់ក្នុងចំណោមពួកគេត្រូវបានសង្រ្គោះចេញពីគំនរបាក់បែក នេះបើយោងតាមកាសែត La Repubblica៕

Building collapse 09-05-16