ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៦
ក្រសួងមហាផ្ទៃប្រទេសអេហ្ស៊ីបបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារមកលើរថយន្តប៉ូលិសមួយគ្រឿងនៅ Helwan ភាគខាងត្បូងទីក្រុង Cairo ដែលបានសម្លាប់ប៉ូលិស ៧នាក់ និងមន្រ្តីម្នាក់។ ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថាបានគ្រវីទង់របស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS មុនពេលបើកការវាយប្រហារ ហើយបានគេចខ្លួនភ្លាមៗពីកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហារ នេះបើយោងតាមកាសែតប្រទេសអេហ្ស៊ីប Youm៧។ ក្រសួងមហាផ្ទៃប្រទេសអេហ្ស៊ីបបានបញ្ជាក់ថាមន្រ្តីប៉ូលិសទាំងនោះកំពុងបំពេញការងារល្បាតរបស់ពួកគេមុនពេលនៃការវាយប្រហារ ហើយមានខ្មាន់កាំភ្លើងយ៉ាងហោចណាស់ ៥នាក់នៅក្នុងការវាយប្រហារនេះ៕