ប្រភពព័ត៌មានពី The Wall Street Journal ចេញផ្សាយថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៦
ការកាត់ទោសបុរស ៣នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំគម្រោងការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមដែលត្រូវបានបំផ្លាញដោយការវាយឆ្មក់របស់ប៉ូលិសនៅភាគខាងកើតទីក្រុងវឺវីអឺរ កាលពីឆ្នាំមុនបានបើកដំណើរការនៅទីក្រុងព្រុយសែល។ យោងទៅតាមរដ្ឋអាជ្ញារបែលហ្សិកបានអោយដឹងថាបុរសម្នាក់ក្នុងចំណោម ៣នាក់ត្រូវបានចោទប្រកាន់ថាជាមេដឹកនាំក្នុងក្រុមភេរវករដែលប៉ុនប៉ងសំលាប់ និងរក្សាទុកគ្រាប់បែកព្រមទាំងកំពុងគ្រោងនឹងវាយប្រហារទៅលើអាគារមួយ។ ប៉ុន្តែមេធាវីរបស់បុរសនេះនិយាយថាកូនក្តីរបស់លោកគ្មានទោសកំហុសនោះទេ ហើយលោកគឺជាមិត្តភក្តិរបស់បុរសម្នាក់ក្នុងចំណោម ៣នាក់ដែលបានសំលាប់ដោយប៉ូលិស និងមិនអាចចាត់ទុកថាជាមេដឹកនាំនៃអង្គការភេរវកម្មនោះទេ ហើយនៅក្រោមច្បាប់បែលហ្ស៊ិកជនជាប់ចោទមិនត្រូវបានទាមទារដើម្បីចូលឆ្លើយសំណួរនោះទេ។ រដ្ឋាភិបាលបែកហ្សិកបានសំដៅទៅលើការជោគជ័យរបស់ខ្លូនប្រឆាំងនឹងក្រុមក្នុងទីក្រុងវឺវីអឺរក្នុងការបដិសេធការរិះគន់នៃកងកំលាំងសន្តិសុខរបស់ខ្លូនចាប់តាំងមានភាពច្បាស់លាស់ថាក្រុមរដ្ឋអ៊ីស្លាមបានវាយប្រហារនៅក្នុងទីក្រុងបារីសកាលពីខែវិច្ឆិកា និងនៅក្នុងទីក្រុងព្រុយសែលកាលពីខែមុនត្រូវបានរៀបចំពីប្រទេសបែលហ្សិក៕