សេចក្តីរាយការណ៍របស់មន្រ្តីរដ្ឋាភិបាល៖ មានមនុស្ស ០៣នាក់ស្លាប់ និង៤៥​នាក់ផ្សេងទៀតរងរបួសក្រោយពីការផ្ទុះយ៉ាងសន្ទាប់ក្បែររដ្ឋ Diyarbakir ក្នុងប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែឧសភា

មនុស្ស ០៣នាក់ត្រូវបានសម្លាប់ និង៤៥នាក់ផ្សេងទៀតបានរងរបួសខណៈដែលមានឡានបំផ្ទុះគ្រាប់បែកលើគោលដៅរថយន្តរបស់ប៉ូលិសនៅជិតក្រុងខាងត្បូងនៃរដ្ឋ Diyarbakir ក្នុងប្រទេសទួរគី។ ក្នុងចំណោមជនរងគ្រោះមានមនុស្ស ០៥នាក់ជាជនជាប់ទោសដែលត្រូវបានជញ្ចូនក្រោមការគ្រប់គ្រងដោយប៉ូលិសយោងតាមប្រភពមន្ត្រីសន្តិសុខបានប្រាប់ Reuters។ មន្ត្រីជាន់ខ្ពស់និយាយថាមនុស្សមួយចំនួននៃក្រុមនេះជាសមាជិកនៃបក្សកម្មករឃើដ (PKK) ហើយពួកគេប្រហែលជាត្រូវជាប់សង្ស័យថាជាអ្នករាយការណ៍។ ការបំផ្ទុះ កើតឡើងនៅឆ្ងាយពីរថក្រោះរបស់ប៉ូលិសដែលឆ្លងកាត់ នេះបើយោងតាមសម្តីរបស់មន្រ្តីរដ្ឋាភិបាល។ សាក្សីបានប្រាប់ Reuters ថាការផ្ទុះយ៉ាងខ្លាំងនេះអាចឮរន្ថើនដល់ទីក្រុង និងមានអមដោយឡានសង្គ្រោះបន្ទាន់។ ផ្សែងខ្មៅខ្មួលខ្មាញ់បានសាយភាយឡើង និងកំទេចកំទីបែកខ្ចាត់ខ្ចាយនៅជុំវិញតំបន់នោះ។ ការផ្ទុះយ៉ាងខ្លាំងបានបំផ្លាញអគារមួយចំនួនដែលនៅក្បែរនោះ នេះយោងតាមការរាយការណ៍របស់ការសែត Ajans Urfa។ គេសម្គាល់ថារដ្ឋ Diyarbakir មានកំណើនអំពើរហឹង្សាយ៉ាងច្រើនគួរឲ្យកត់សម្គាល់ក្នុងខែនេះ បន្ទាប់ពីក្រុង Ankara បានប្រកាសប្រឆាំងនឹងបក្សកម្មករឃើដ (PKK) នៅប៉ែកខាងត្បូងនៃប្រទេស៕

Turkey 11-05-16