ប្រទេសទួរគីសម្លាប់យុទ្ធជនរដ្ឋអ៊ីស្លាម ៣០០០នាក់នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦

ប្រធានាធិបតីទួរគីលោក តាយីប អឺដូហ្គេន និយាយថាប្រទេសទួរគីបានសម្លាប់ក្រុមយុទ្ធជនរដ្ឋអ៊ីស្លាម ៣,០០០នាក់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយលោកនិយាយថាកងកម្លាំងរបស់ប្រទេសទួរគីត្រូវបានគេដោះស្រាយជាមួយក្រុមនេះយ៉ាងម៉ឺងម៉ាត់ ហើយមិនមានប្រទេសផ្សេងទៀតខំប្រឹងវាយប្រហារយុទ្ធជនក្រុមរដ្ឋអ៊ីស្លាមខ្លាំងដូចទួរគីនោះទេ។ ប្រទេសទួរគីជាសមាជិកអង្គការណាតូដែលដំបូងបានស្ទាក់ស្ទើរចូលរូមក្នុងក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ហើយប្រទេសនេះបានប្រឈមនឹងការរិះគន់ នៅក្នុងដំណាក់កាលដំបូងនៃសង្គ្រាមស៊ីរីចំពោះការបរាជ័យក្នុងការបញ្ឈប់អ្នកប្រយុទ្ធបរទេសឆ្លងកាត់ព្រំដែនរបស់ខ្លួនដើម្បីចូលរួមជាមួយក្រុមជ្រុលនិយម។ ទន្ទឹមនឹងនោះដែរប្រទេសទួរគីនិយាយថាខ្លួនត្រូវការជំនួយបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិចក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ជាពិសេសនៅជិតព្រំដែនស៊ីរីជាកន្លែងដែលទីក្រុងគីលីស ប្រទេសទួរគីត្រូវបានវាយប្រហារអស់រយៈពេលជាច្រើនសប្តាហ៍ដោយការបាញ់គ្រាប់រ៉ូកែតម្តងហើយម្តងទៀត៕

Turkey 12-05-16