ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៦
យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយបុរសប្រដាប់ដោយកាំបិតម្នាក់នៅស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងរដ្ឋ Grafing ជិតទីក្រុង Munich។ យោងតាមរបាយការណ៍បុរសម្នាក់នោះបានស្រែកថា “Allahu Akbar” មុននឹងចាប់ផ្តើមការវាយប្រហារ។ ប្រភពពីមន្រ្តីបានឲ្យដឹងថាការវាយប្រហារនេះមិនមែនជាការជម្រុញពីក្រុមអ៊ីស្លាមនោះទេ ដោយជនសង្ស័យមានបញ្ហាខួរក្បាល។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃអង្គារ។ ប្រព័ន្ធផ្សព្វផ្សាយប្រទេសអាល្លឺម៉ង់បានដកស្រង់សំដីសាក្សីនៅនឹងកន្លែងកើតហេតុថាគាត់បានឃើញជនប្រដាប់ដោយកាំបិតម្នាក់នេះចាប់ផ្តើមធ្វើការវាយប្រហារមនុស្សនៅស្ថានីយ៍ ហើយស្រែកថា “Allahu Akbar” ក្រោយមកជននេះត្រូវបានចាប់ខ្លួនភ្លាមៗ។ ជនរងគ្រោះម្នាក់ជាបុរសវ័យ ៥៦ឆ្នាំបានស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ។ មន្ត្រីប៉ូលិសនិយាយថា “មនុស្ស ២ នាក់រងរបួសធ្ងន់ធ្ងរ ហើយម្នាក់ទៀតស្ថិតក្នុងស្ថានភាពយ៉ាប់យឿន”។ គួរបញ្ជាក់ផងដែរថាជនរងរបួសពីការវាយប្រហារដោយកាំបិតទាំង ៣នាក់នេះមានអាយុ ៥៨ឆ្នាំ ៤៣ឆ្នាំ និង ៥៥ឆ្នាំ៕