មនុស្ស ៨នាក់រងរបួសដោយការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តក្នុងក្រុងអ៊ីស្តង់ប៊ុលក្បែរទីស្នាក់ការយោធា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦

រថយន្តមួយគ្រឿងមានផ្ទុកគ្រឿងផ្ទុះបានផ្ទុះឡើងនៅក្រៅបន្ទាយយោធាមួយកន្លែងក្នុងស្រុក Sancaktepe ក្រុងអ៊ីស្តង់ប៊ុលបណ្តាលឲ្យមានមនុស្ស ៨នាក់រងរបួស នេះបើយោងតាមអភិបាលក្រុងអ៊ីស្តង់ប៊ុល។ យោងតាមប្រភពព័ត៌មានពីមន្រ្តីលោក Vasip Sahin ឲ្យដឹងថាបុគ្គលិកយោធា ៥នាក់ និងជនស៊ីវិល ៣នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរងរបួសក្នុងការបំផ្ទុះនេះ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ លោក Sahin បន្តថារថយន្តដែលមានផ្ទុកគ្រឿងផ្ទុះនេះចតនៅខាងក្រៅច្រកទ្វារចូលទៅកាន់បន្ទាយយោធា។ ជនវាយប្រហារបានបញ្ជាឲ្យគ្រាប់បែកក្នុងរថយន្តផ្ទុះឡើងនៅពេលដែលយោធាធ្វើដំណើរចេញពីច្រកទ្វារ។ គួរបញ្ជាក់ផងដែរថាយោធាទួរគីចោទទៅលើក្រុមឃើដអំពីការវាយប្រហារនេះ៕

Istanbul 13-05-16