ក្រុម ISIS ដុតសម្លាប់គ្រួសារ និងក្មេងទាំងរស់ពីបទព្យាយាមរត់ចេញពីទឹកដីដែលក្រុមនេះកាន់កាប់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦

យុទ្ឋជនក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS រាយការណ៍ថាបានដុតសម្លាប់ក្រុមគ្រួសារព្រមទាំងកុមារទាំងរស់ជាសាធារណៈជាការផ្តន្ទាទោសក្នុងការព្យាយាមរត់ចេញពីតំបន់ដែលកាន់កាប់ដោយក្រុមភេរវកម្មមួយកន្លែងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ប្រភពព័ត៌មានពីមន្រ្តីសន្តិសុខម្នាក់ឲ្យដឹងថា “ក្រុម ISIS បានដុតសម្លាប់គ្រួសារដែលមានសមាជិក ៥នាក់ក្នុងនោះមានកុមារចំនួន ៣នាក់នៅស្រុក Riyad ក្រុង Kirkuk”។ ប្រភពដដែលបន្តថាពួកសកម្មប្រយុទ្ធបាន “ចាក់ប្រេងទៅលើសមាជិកក្រុមគ្រួសារ និងដុតសម្លាប់ពួកគេទាំងរស់ជាសាធារណៈ”។ ប្រភពបន្តទៀតថា “ក្រុម ISIS តែងតែប្រព្រឹត្តអំពើព្រៃផ្សៃមកលើជនស៊ីវិលដែលរស់នៅក្នុងតំបន់នេះ”៕

ISIS 13-05-16