មនុស្ស ៤នាក់ស្លាប់ ១៧នាក់រងរបួសក្នុងការផ្ទុះភាគអាគ្នេយ៍ប្រទេសទួរគី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦

ប្រភពព័ត៌មានពីមន្រ្តីសន្តិសុខ និងក្រសួងមហាផ្ទៃបានឱ្យដឹងថាជនសង្ស័យផលិតគ្រាប់បែក ៤នាក់ស្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះក្នុងភូមិដែលភាគច្រើនមានក្រុមឃើដរស់នៅភាគអាគ្នេយ៍ប្រទេសទួរគី។ ការផ្ទុះនេះកើតឡើងនៅប្រមាណម៉ោង ១០:៣០នាទីយប់ក្នុងស្រុក Sarikamis ប្រមាណ ២៥គីឡូម៉ែត្រ (១៥ ម៉ាយ) ពីទីក្រុង Diyarbakir ខណៈដែលពួកសកម្មប្រយុទ្ធពលករឃើដ (PKK) កំពុងជញ្ជូនគ្រឿងផ្ទុះទៅក្នុងរថយន្តមួយគ្រឿង នេះបើយោងតាមប្រភពពីក្រសួងមហាផ្ទៃ។ ប្រភពពីសន្តិសុខបានឲ្យដឹងថាអ្នកដែលរងរបួស ២នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ការផ្ទុះនេះកើតឡើងបន្ទាប់ពីការវាយប្រហារគ្រាប់បែកក្នុងរថយន្តនៅក្បែរទីស្នាក់ការយោធាមួយកន្លែងនៅជាយក្រុងទីក្រុងអ៊ីស្តង់ប៊ុលដែលបង្កឲ្យមានមនុស្ស ៨នាក់រងរបួស និងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយទៀតក្នុងក្រុង Diyarbakir កាលពីថ្ងៃអង្គារដែលបានសម្លាប់មនុស្ស ៣នាក់នោះ៕

Turkey 13-05-16