ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦
ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងថាយន្តហោះចំបាំងទីហ្វុងរបស់អង់គ្លេសបានស្ទាក់យន្តហោះដឹកជញ្ជូនយោធារុស្សី ៣គ្រឿង ដែលកំពុងធ្វើដំណើរទៅកាន់បណ្តារដ្ឋបាល់ទិក។ ក្រសួងបាននិយាយថាយន្តហោះចំបាំងអង់គ្លេសត្រូវបានបញ្ជូនចេញពីមូលដ្ឋានអាកាសអាម៉ារី ប្រទេសអេស្តូនី ស្ទាក់ចាប់យន្តហោះរបស់រុស្ស៊ីដែលមិនបានបញ្ជូនកូដអត្តសញ្ញាណ និងមិនឆ្លើយតប។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក មិកឆែល ហ្វាលូន និយាយក្នុងសេចក្តីថ្លែងការណ៍ថាពួកយើងអាចឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់ប្រទេសរុស្ស៊ីនេះភ្លាមៗដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារជាតិរួមរបស់អង្គការណាតូ។ ប្រភពព័ត៌មានដដែលបានអោយដឹងថាយន្តហោះចម្បាំងនេះ ត្រូវបានគេដាក់ពង្រាយនៅតំបន់បាល់ទិកប្រមាណជាង ៣សប្តាហ៍មុន៕