ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៦
យោងតាមប្រភពព័ត៌មានពីមន្រ្តីឲ្យដឹងថាពួកសកម្មប្រយុទ្ធ ៣នាក់បានបាញ់សម្លាប់ភ្ញៀវនៅហាងកាហ្វេកណ្តាលប្រទេសអ៊ីរ៉ាក់កាលពីព្រឹកថ្ងៃសុក្រមុនពេលដែលពួកសកម្មប្រយុទ្ឋទាំងនោះបំផ្ទុះសម្លាប់ខ្លួនឯង និងបុគ្គលិកសន្តិសុខដែលយ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ២០នាក់។ នេះជាការវាយប្រហារចុងក្រោយបំផុតដែលអះអាងថាធ្វើឡើងដោយក្រុមឧទ្ទាម ISIS នៅក្នុងប្រទេសនេះ។ ការសម្លាប់រង្គាលមួយផ្សេងទៀតកាលពីថ្ងៃសុក្រនៅក្រុង Balad ជាទីក្រុងពួកនិកាយស៊ីអ៊ីតមានចម្ងយ ៨០គីឡូម៉ែត្រ (៥០ ម៉ាយល៍) ភាគខាងជើងទីក្រុងបាដាដជាការវាយប្រហារដែលអះអាងដោយក្រុមភេរវកម្ម ISIS ស៊ុននី ដែលបណ្តាលឲ្យមនុស្សប្រមាណជាង ១១០នាក់ស្លាប់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ ប៉ូលិសអ៊ីរ៉ាក់និយាយថាការវាយប្រហារលើកដំបូងកាលពីថ្ងៃសុក្រខ្មាន់កាំភ្លើងវាយប្រហារមកលើហាងកាហ្វេ al Furat ក្នុងក្រុង Balad សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និង ២២នាក់ផ្សេងទៀតរងរបួស។ ប៉ូលិសបន្តថា ២ម៉ោងក្រោយមកមានបុរស ៣នាក់ពាក់អាវកាក់គ្រាប់បែកដែលគេជឿថាជាអ្នកវាយប្រហារហាងកាហ្វេបានធ្វើការបាញ់ប្រហារជាមួយបុគ្គលិកសន្តិសុខប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅក្នុងទីក្រុង។ បន្ទាប់មកជនវាយប្រហារទាំង ៣នាក់បានបំផ្ទុះខ្លួនឯងនៅប៉ុស្តិ៍ត្រួតពិនិត្យនេះ។ ក្រុមឧទ្ទាម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕